adverise with khmeread Gettyimages 454458310

តារាចម្រៀង​កាណាដា​នាង Grimes និយាយថា ទាល់តែ​ទៅ​បន្ទប់​សណ្ឋាគារ​ទើប​គេ​និពន្ធ​ចម្រៀង​ឱ្យ​ច្រៀង​

​    ​តារាចម្រៀង​ប៉ុប​នាង Grimes បាន​ចោទប្រកាន់​បណ្តាញ​ផ្សព្វផ្សាយ​ថា​បាន​ឃោសនា​រើសអើង​ភេទ​ដោយ​សួរ​នាង​ទាក់ទង​នឹង​បញ្ហា​ភេទ​នៅក្នុង​ឧ​ស្សហកម្ម​តន្ត្រី​អំឡុង​កិច្ចសម្ភាសន៍​មួយ​។ 

​    ​តារាចម្រៀង​កាណាដា​រូបនេះ​បាន​និយាយថា ការ​ចោទសួរ​អំពី​ការរើសអើង​ភេទ​ក្នុង​ឧ​ស្សហកម្ម​ចម្រៀង​បាន​លាប​ពណ៌​នាង​ជា​ជនរងគ្រោះ​ជំនួស​ឱ្យ​តន្ត្រីករ និង​ផលិតករ​ដ៏​ជោគជ័យ​ម្នាក់​។ 

​    ​នាង​បាន​សរសេរ​លើ Twitter ថា "​រឿង​គួរឱ្យ​រំខាន​បំផុត​អំពី​ការងារ​របស់ខ្ញុំ​គឺ ការ​ចោទសួរ​អំពី​ការរើសអើង​ភេទ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឃោសនា​អំពី​ការរើសអើង​ភេទ​តាមរយៈ​ការ​លាប​ពណ៌​រូបខ្ញុំ​ជា​ជនរងគ្រោះ​ជាជាង​ផលិតករ​ដ៏​ជោគជ័យ ដែល​ខ្ញុំ​ទទួលបាន​នាពេល​សព្វថ្ងៃនេះ​"​។ 

​    ​Twitter របស់​នាង​ធ្វើឡើង​បន្ទាប់ពី​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទស្សនា​វ​ដ្តី Rolling Stone ជាទី​ដែល​តារាចម្រៀង​ប៉ុប​កាណាដា​រូបនេះ​បាន​ពណ៌នា​របៀប​ដែល​ពួក​ផលិតករ​ប្រុសៗ​ប៉ុនប៉ង​នាំ​នាង​ត្រឡប់​ទៅ​បន្ទប់​សណ្ឋាគារ​វិញ អំឡុង​ការសន្ទនា​អំពី​ការរើសអើង​ភេទ​ក្នុង​ឧស្សាហកម្ម​ចម្រៀង​ជាមួយ​ទស្សនា​វ​ដ្តី​នេះ​។ 

​    ​នៅពេល​សួរ​អំពី​ការតស៊ូ​ផ្លូវច្បាប់​រវាង Kesha និង Dr Luke នាង Grimes បាន​ប្រាប់​ទស្សនា​វ​ដ្តី​នេះ​ថា នាង​មិនដឹង​ច្រើន​អំពី​ករណីនេះ​ទេ​។ ទោះយ៉ាងណា នាង​បាន​រំលឹក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ផលិតករ​ប្រុសៗ​កាលពីពេល​កន្លងទៅ​។  

​    ​នាង​បាន​និយាយថា "​ប៉ុន្តែ​ខ្ញុំ​នឹង​និយាយថា ខ្ញុំ​បាន​ស្ថិតក្នុង​ស្ថានភាព ដែល​ផលិតករ​ប្រុសៗ​ចូលចិត្ត ច្រើន​រាប់មិនអស់​កន្លងមក​រួ​ទៅហើយ​។ ផលិតករ​ប្រុសៗ​ទាំងនោះ​និយាយថា យើង​នឹងមិន​បញ្ចប់​ចម្រៀង​ឱ្យបាន​ទេ​ដរាបណា​រូបខ្ញុំ​ត្រឡប់​ទៅ​បន្ទប់​សណ្ឋាគារ​របស់ខ្ញុំ​វិញ​"​។ 

​    ​នាង​បន្តថា "​ប្រសិនបើ​ខ្ញុំ​នៅ​ក្មេង​ជាង​នេះ ឬ​ស្ថិតក្នុង​ស្ថានភាព​ទីទាល់​ផ្នែក​ហិរញ្ញវត្ថុ ខ្ញុំ​ប្រហែលជា​ធ្វើ​រឿង​នោះ​បាត់ទៅហើយ​"​។  

​    ​Grimes បាន​សរសេរ​អំពី​ការយកចិត្តទុកដាក់​លើ​ស្រីៗ​ដូច​កូនង៉ែត និង​ការមើល​ឃើញតែ​ពី​រឿង​ផ្លូវភេទ​ចំពោះ​ស្ត្រី​ក្នុង​ឧស្សាហកម្ម​ចម្រៀង​ពី​សំណាក់​ផលិតករ​ប្រុសៗ​ទាំង​ពេលបច្ចុប្បន្ន​និង​អតីត​។ នាង​បាន​ជំទាស់​នឹង​ទស្សនៈ​ដែលថា​ស្ត្រី​មិនអាច​ប្រើ​បច្ចេកវិជ្ជា​ដោយ​គ្មាន​ជំនួយ​ពី​ប្រុសៗ និង​បាន​ចំអក​ឱ្យ​តន្ត្រីករ​ប្រុស​ជាច្រើន ដែល​ខ្លួនឯង​មិនសូវ​ជោគជ័យ​ទេ តែ​បែរជា​ចង់​ជួយ​នាង​ឱ្យ​ជោគជ័យ​៕ 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់