adverise with khmeread Index2

ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ដេកស្លាប់ក្នុងផ្ទះសំណាក់ហេងពេជ្រ

     ភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសជាភ្ញៀវទេសចរណ៍ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅបន្ទប់លេខ២០៣ផ្ទះសំណាក់ហេងពេជ្រ អាគារលេខ៣៦ផ្លូវលេខ៨៤កែងមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ធ្នូឆ្នាំ២០១៥កន្លងទៅនេះ។
     ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ Combe Nicholas Johnអាយុ ៥៥ឆ្នាំមុខរបរជាភ្ញៀវទេសចរណ៍កាន់ប៉ាស្ព័រលេខ508878536ស្នាក់នៅបន្ទប់កើតហេតុខាងលើ។ក្រោយពេលទទួលបានព័ត៌មានពីម្ចាស់ផ្ទះសំណាក់សមត្ថកិច្ចនិងតំណាងស្ថានទូតអង់គ្លេសបានចុះពិនិត្យនិងធ្វើកោសល្យពិច័យ ហើយអះអាងថា "ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង"រួចយកសពទៅតម្កល់នៅសាលសពនៃមន្ទីរពេទ្យរុស្ស៊ី ៕

adverise with khmeread

មតិយោបល់