adverise with khmeread These foods make cancer cells

អាហារ​ទាំងនេះ​ជួយ​ធ្វើឱ្យ​កោសិកា​មហារីក​លូតលាស់​ក្នុង​រាងកាយ​!

​    ​វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ មាន​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ទទួលទាន​ចំណីអាហារ​ដែល​ល្អ​ដល់​សុខភាព​។ 

​    ​ប៉ុន្តែ​សព្វថ្ងៃនេះ​រឿង​ដែល​សំខាន់បំផុត​គឺ​ការយកចិត្តទុកដាក់​ពី​ចំណី​ដែល​យើង​ទទួលទាន​។ លោកអ្នក​គួរ​បាន​ជ្រាបថា អាហារ​ដែល​អ្នក​បានទទួល​ទាន​មួយចំនួន​បាន​បង្ក​ជំងឺមហារីក ដោយសារតែ​សារធាតុ​នានា​ផ្ទុក​ក្នុង​អាហារ​ទាំងនោះ ហើយ​បើ​យោងតាម​ស្ថិតិ ប្រជាជន​អាមេរិក​ជិត ១,៥ លាន​នាក់​បាន​ពិនិត្យឃើញ​ជំងឺមហារីក​កាលពី​ឆ្នាំមុន​។ 

​    ​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​អាហារ​ទាំង ១០ មុខ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ ហើយ​វា​បាន​ផ្ទុក​នូវ​សារធាតុ​បង្ក​ជំងឺមហារីក​ជាច្រើន​ប្រភេទ​។ 

​    ​១. ប៉េងប៉ោះ​កំប៉ុង (​ផ្ទុក​សារធាតុ BPA)


​    ​២. ត្រី​សាល់​ម៉ុង​ចិញ្ចឹម (​ផ្ទុក​ជាតិគីមី​ជាច្រើន​ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​អង់​ទី​ប៊ី​អូ​ទិច និង​សារធាតុបង្កមហារីក​ជាច្រើន​ទៀត​)

ត្រីសាល់ម៉ុងចិញ្ចឹម (ខាងឆ្វេង) និង ត្រីសាល់ម៉ុងសមុទ្រ (ខាងស្តាំ)


​    ​៣. សាច់​កែច្នៃ (​ដាក់​ពណ៌ និង​សារ​ធាតុគីមី​ជាច្រើន​)


​    ​៤. ភេសជ្ជៈ​ផ្អែម​មាន​ហ្គាស 


​    ​៥. ពោត​លីង​កញ្ចប់ (​ផ្ទុក​សារធាតុ​គីមី​ឈ្មោះ Propyl Gallate)


​    ​៦. អាហារ​ដែលមាន​រសជាតិ​ប្រៃ​ខ្លាំង ឬ​ជ្រក់​ប្រៃ​ខ្លាំង ឬ អាហារ​ដែល​ឆ្អើរ​លើ​ភ្លើង  


​    ​៧. ផ្លែឈើ​ដែល​ចាក់​ថ្នាំ​ឱ្យ​ឆាប់​ធំ​


​    ​៨. ដំឡូងបារាំង​កំប៉ុង ឬ​កញ្ចប់ (​ផ្ទុក​សារធាតុបង្កមហារីក​ឈ្មោះ Acrylamide)


​    ​៩. ស្ករស​ដុំៗ​បួន​ជ្រុង 


​    ​១០. សាច់​ក្រហម (​ពិសា​ច្រើន​បង្ក​ជំងឺមហារីក​ពោះវៀនធំ​)៕ 

adverise with khmeread
ប្រភព៖ ញូវស៍រីមែនឌី

អ្នកនឹងចូលចិត្ត

មតិយោបល់