Guy 2

Guy Ritchie លបចូល​ផ្ទះ Madonna ដើម្បី​ចាប់ផ្តើម​ផ្សះផ្សា​ទំនាក់ទំនង​ឡើងវិញ

​    ​លោក Guy Ritchie ត្រូវបាន​គេ​ប្រទះឃើញ​លបចូល​ផ្ទះ​របស់​តារាចម្រៀង​ប៉ប់ Madonna បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា អតីត​គូស្នេហ៍​មួយគូ​នេះ​ចាប់​ផ្តើមកសាង​ទំនាក់ទំនង​ឡើងវិញ​ដើម្បី​អនាគត​កូនប្រុស Rocco​។ 

​    ​ផលិតករ​ភាពយន្ត​រូបនេះ​បាន​លបចូល​យ៉ាង​ប្រញាប់ប្រញាល់ នៅពេល​លោក​មកដល់​គេហដ្ឋាន​របស់​អតីត​ភរិយា​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ​។ តាម​សេចក្តីរាយការណ៍​ថា Rocco ក៏មាន​វត្តមាន​ក្នុងជំនួប​នោះដែរ​។ 

​    ​ចាក​ចេញពីផ្ទះ​របស់ Madonna ដោយ​មិន​ឲ្យ​នរណា​ដឹង​នោះ Guy ចេញ​មកវិញ​តែម្នាក់ឯង​ទេ ហើយ​ទុក​ឲ្យ Rocco នៅក្នុង​ផ្ទះ​នោះ​។ ផលិតករ​ភាពយន្ត​រូបនេះ​បាន​លោត​ឡើងលើ​ម៉ូតូ ហើយ​ត្រឡប់មកផ្ទះ​វិញ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​។​

​    ​ទំនាក់ទំនង​របស់ Madonna និង​លោក Guy Ritchie បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ បន្ទាប់​ជាប់គាំង​ក្នុង​ជម្លោះ​ដ៏​ជូរចត់​ជុំវិញ​សិទ្ធិ​អាណាព្យាបាល​ចាប់តាំងពី​ខែធ្នូ​មក​៕​

ប្រភព៖ ដេលីមែល

មតិយោបល់