2215c7f7 ae06 4d9b 89cf 695deb45f764

ពួន​សម្ងំ​សេព​ថ្នាំញៀន​ប៉ូលិស​វ៉ៃខ្នោះ​៣​នាក់​

    ភ្នំពេញ ​៖​ ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​បង្កើន​ការ​ល្បាត​ពួនស្ទាក់​ចាប់បាន​ជនសង្ស័យ​៣​នាក់​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ ចំនុច​បន្ទប់​៤​សេ​ភូមិ​ជម្ពូ​វន្ត មុខ​ផ្សារ​ឯករាជ្យ​២​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​១៥​ ខែមេសា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី១.​ឈ្មោះ ទែន ភក្តី ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​មិន​ពិត ទី​២.​ឈ្នោះ ចាន់ ពិ​សិ​ទ្ឋ ប្រុស អាយុ៣៧ឆ្នាំ​មុខរបរ​មិន​ពិត ​និងទី៣.​ឈ្មោះ សុខ ទី ប្រុស អាយុ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ដកហូត​បាន​ម៉ា​ទឹកកក០២កញ្ចប់​ដប​ជក់០២។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​គឺ​ថ្នាំញៀន​គឺ​បាន​ទិញ​នៅ​បឹង​ឈូក​ទល់មុខ​មន្ទីរពេទ្យ​លោកសង្ឃ។​

    ឥឡូវ​សមត្ថកិច្ច​យើង​បន្ត​ស្រាវជ្រាវ​បក្សពួក​និង​កសាង​សុំ​ណុំ​រឿង​តាម​និ​វិធី​បញ្ជូន​ឡើង​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

អ្នកនឹងចូលចិត្ត

មតិយោបល់