adverise with khmeread Chen xiao 1

អ្នកចាត់ការបដិសេធពាក្យចចាមអារ៉ាមចែកផ្លូវគ្នា រវាង Chen Xiao និង Michelle Chen

          តារា​វ័យក្មេង Chen Xiao និង​ Michelle Chen បាន​បាក់ចិត្តស្រឡាញ់​គ្នា​​ បន្ទាប់ពី​ថត​ភាព​យន្ត​ភាគ​ជាមួយគ្នា​ ហើយតារាស្រីតៃវ៉ាន់​ Michelle Chen បាន​ទទួល​យក​សំ​ណើ​រៀប​ការ​របស់​តារាភាព​យន្តចិន Chen Xiao នៅទីក្រុងប៉ារីស។

          ទោះបីជា​យ៉ាងណា មាន​សេចក្តីរាយការណ៍​ថា តារា​ទាំងពីរ​បាន​ចែក​ផ្លូវ​គ្នា​​ដោយសារតែ​ការខ្វែងគំនិតគ្នា​ជុំវិញ​វប្បធម៌​និង​ពេល​វេលាមាន​កំណត់។ លើស​ពី​នេះ នៅពេល​ពិនិត្យ​មើល​គេហទំព័រ Weibo សារកន្លងមក​ដែល Michelle ផ្ញើ​ទៅ​ Chen Xiao ត្រូវ​បាន​បញ្ចប់​កាល​ពី​ខែកុម្ភៈ ហើ​យ​វាហាក់ដូចជា​ថា ពាក្យ​ចចាម​អារ៉ាមចែកផ្លូវគ្នា​នេះ​គឺជាការពិត។

          នៅពេល​ទាក់ទង​សុំការបំភ្លឺ អ្នកចាត់ការ​របស់ Chen Xiao បាន​និយាយថា “​នេះគឺជា​ព័ត៌មាន​ក្លែងក្លាយ”៕

adverise with khmeread

មតិយោបល់