adverise with khmeread 2ecb0275 912a 4233 a4c4 1d217f31fa71

តារាភាពយន្តអ្នកនាងហួត​ សារ៉ាវឌីស្លាប់ដោយសារអ្វីពិតប្រាកដ?

​     ភ្នំពេញ ​៖ យោងតាមកូនៗអ្នកនាង ហួត​ សារ៉ាវឌី តារាភាពយន្តខ្មែរ​ បាននិយាយថា"ការស្លាប់​របស់​ម៉ាក់​ខ្ញុំ មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទេ គឺជា​ករណី​ប្លន់​សម្លាប់អាច​ឈាន​ចូល​ទាំង​រំលោភ​សម្លាប់បំបិទមាត់​ទៀត តែ​ប៉ូលិស​នៅ​មូលដ្ឋាន​បែរជា​មិន​ជួយ​ធ្វើ​កោសល្យ​វិច័​ទេ​បែរជា​គិតថា​ជា ​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ការពិត​មាន​ទាំងភស្តុតាងច្បាស់​ណាស់"​។

​    ​ ពួកនាងបន្តថា​ "នៅ​យប់​ថ្ងៃ ១៤ ល្ងាច ខែ​មេសា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់​របស់ខ្ញុំ​បាន​ចេញដំណើរ​ដោយ​ម៉ូតូ​ទៅ​ខេត្ត​ព្រៃវែង ស្រុក​អណ្តើរ ដើម្បី​ចូលរួម​បុណ្យ​ចូល​ឆ្នាំ​នៅ​ស្រុកកំនើត។ តែ​ពេល​មកដល់​ជិត​ផ្ទះ​ទៅហើយ ម៉ោង​ប្រហែល ៨ កន្លះ​យប់ ស្រាប់តែ​មាន​ក្មេងស្ទាវ​មួយ​វ៉ូង ប្រហែល ៤ – ៥ បាន​រត់ចេញ​ពី​កៀន​ថ្នល់​ហើយ​ដៃ​មាន​កាន់ដំបង បាន​រត់​មក​វាយ​ក្បាល​អ្នកបើក​ម៉ូតូ​ចំ​កញ្ចឹង ក ហើយ​ក៏​រេ​ដៃ​ចង្កូត​ទៅ​ខាងឆ្វេង​ថ្នល់ ហើយ​ម៉ាក់​ក៏​បាន​លើក​ទូរ​សព្ទ័​តេ​មក​អ្នកផ្ទះ​ខ្ញុំ​ថា គាត់​ត្រូវ​ក្មេងស្ទាវ​វៃ ឥឡូ​វ​អ្នកបើក​ម៉ូតូ​សន្លប់​បាត់​ហើយ ឆាប់​មកជួ​យ​គាត់​។ ហើយ​អ្នក​ផ្ទះ​ក៏​ចេញទៅ​រក​ភ្លាម តែតេ​ទៅគាត់​លែង​មាន​អ្នកលើ​ក។ ច្បាស់​ណាស់​គឺ​គាត់​មិនមែន​ជួន​គ្រោះថ្នាក់​ចរាចរណ៍​ទេ គឺ​គាត់​ទៅ​គេ​វៃ​ប្លន់ ឬ ក៏​កត្តា​ផ្សេង ​ព្រោះ​គាត់​បាន​តេ​មក​ច្បាស់​ណាស់។ ប៉ុន្តែ​ពួកគេ​រក​គាត់​មិន​ឃើញ​ក៏​ត្រឡប់មក​ផ្ទះ​វិញ​។ 

​     លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​ឃើញ​សាកសព​គាត់ បាន​តេ​មក​ប្រាប់​អ្នក​ផ្ទះ​ខ្ញុំ ខ្ញុំ​រន្ធត់ចិត្ត​ណាស់ ព្រោះសាកសព​គាត់ ត្រូវ​គេ​វៃ​នឹង​ដំបង ចំ​កណ្តាល​មុខ​ខ្ទេច​តែម្តង ហើយ​សំលៀកបំពាក់​ក៏រ​ហែក​ខ្ទេចខ្ទី ។ ចំណែក​របស់​ផ្សេង​មិន​បានបាត់បង់​ទេ​ ខ្ញុំ​សូម​សំណូមពរ​ឲ្យប៉ូលិស​មាន​សមត្ថកិច្ច​ជួយ​វែកញែក​ស្រាវជ្រាវ​រឿង​នេះ​ជា​ថ្មី ខ្ញុំ​មិន​ទទួល​ថា​ខ្ញុំ​ជួប​គ្រោះថ្នាក​ល​ចរាចរណ៍​ទេ"។ 

​     ជុំវិញករណីខាងលើនេះ​  ខាងប៉ូលិសពុំទាន់បានបញ្ជាក់ថាជាករណីអ្វីពិតប្រាកដនៅ ឡើយ​។ បើតាមកូនៗអ្នកនាង ហួត​ សារ៉ាវឌី​ គឺនាងមិនសុខ ចិត្តចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍ទេ​ ដូចនេះសមត្ថកិច្ចគួរតែបើកការស៊ើបអង្កេតឡើងវិញ​។ 

​      ចំណែកលោក នី​ សាវុធ បាននិយាយក្នុងអាខោនហ្វេសប៊ុកលោកថា​"កំសត់ណាស់សពបូជាកណ្ដាលវាលស្រែ!នេះជាឆាកជីវិតចុងក្រោយ របស់អតីតតារាសំដែងល្បីឈ្មោះ ហួត សារ៉ាវឌី ,យប់មិញខ្ញំគេងមិនលក់ពេញមួយរាត្រីព្រោះអាណិតគាត់ជាមនុស្សធ្លាប់រួមការងារ សិល្បះជាមួយគ្នាក្នុងរឿង" ភ្នំទាបជាងស្មៅ" របស់លោក ហ្វៃ សំអាង ពីមុនមក , សូមសារ៉ាវឌីបានទៅកាន់សុគតិភព.. RIP ! Former Cambodian actress Hout Saravdy !"​ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់