adverise with khmeread Li chi ling 1

តារាបង្ហាញម៉ូត Lin Chi Ling សារភាពថា ធ្លាប់លក់អាវទ្រនាប់ឲ្យអ្នកគាំទ្រ

          បើទោះបីជា​តារាបង្ហាញម៉ូតតៃវ៉ាន់ Lin Chi Ling មាន​វ័យជាង​៤០​ឆ្នាំហើយ​ក៏ដោយ ក៏នាងនៅតែត្រូវបានគេចាត់ទុក​ជា​ទេពធិតា​ក្នុងបេះដូងរបស់​បុរសៗជា​ច្រើន។ ថ្មីៗនេះ តារាបង្ហាញម៉ូត Lin Chi Ling ប្រឈ​ម​មុខ​នឹង​សំណួរ​ជា​ច្រើន​ពី​អ្នកគាំទ្ររបស់ខ្លួន​ ហើយ​ថែម​ទាំងបាន​បង្ហើបប្រាប់ពី​តម្លៃអាវ​ទ្រនាប់ដែល​នាង​បាន​​លក់​កន្លងមក​ផងដែរ។

          នៅពេល​អ្នកគាំទ្រម្នាក់​សួរថា តើនាងលក់​អាវទ្រនាប់ផ្ទាល់​ខ្លួន​តម្លៃ​​ប៉ុន្មាន​នោះ ​ Chi Ling បាន​ឆ្លើយ​តប​ថា “​១០.០០០ដុល្លារតៃវ៉ាន់”។ នៅពេល​សួរ​បញ្ជាក់​ថា តម្លៃនេះថោក​ពេក​ហើយ Chi Ling បាន​ប្តូរចម្លើយហើយ​និយាយថា “១០០.០០០​ដុល្លារតៃវ៉ាន់”។

          Chi Ling ក៏បានបង្ហើបប្រាប់ផងដែរថា នាងប្រើពេល​ចាប់ពី​៣០នាទី​ទៅ​១​ម៉ោង​ ដើម្បីងូតទឹក​រៀងរាល់ថ្ងៃ ហើយនាងដុះក្អែល​គ្រប់កៀន​កោះទាំង​អស់នៅ​លើ​ដងខ្លួន​របស់នាង។

          នៅពេល​សួរថា តើនាងធ្លាប់​មាន​មិត្តប្រុសដូចជាឈ្មោះ Jerry Yan និងអ្នកជំនួញ Qiu Shi Kai ដែរឬយ៉ាងណានោះ Chi Ling បាន​ឆ្លើយ​តប​បែប​ឆ្លាតវ័យ​ថា “គ្រប់គ្នា​សុទ្ធ​តែមាន​អតីតកាល”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់