adverise with khmeread Rui

ម្ចាស់​ម៉ូតូ​ព្រម​លើកលែងទោស​ឱ្យ Rui En និង​បាន​ជូនពរ​នាង​ទៀត​

    ​ម្ចាស់​ម៉ូតូ​ដែល​ត្រូវបាន​បុក​ដោយ​រថយន្ត​របស់​តារា​សម្តែង​នាង Rui En បាន​យល់ព្រម​ទទួល​ការសុំ​ទោស​របស់​នាង​ហើយ​កាលពី​ថ្ងៃទី​១៥ មេសា​ម្សិលមិញ​។​

​    ​តួ​សម្ដែង​រូបនេះ​បាន​និយាយ​សូមទោស​សម្រាប់​ឧបទ្ទវ​ហេតុនេះ​នៅក្នុង​វេ​ប​សាយ Lianhe Wanbao កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នៅលើ Facebook នាង​ក៏បាន​ផុស​ការពន្យល់​ពី​ការដែល​នាង​លើកឡើងថា "​តើ​អ្នកឯង​ស្គាល់​ថា​ខ្ញុំ​ជា​នរណា​ទេ​?" នៅពេល​នាង​ចេញពី​រថយន្ត​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​។​

​    ​នាង​បាន​និយាយថា នាង​បាន​ប្រាប់​ទៅកាន់​ម្ចាស់​ម៉ូតូ​នោះ​ថា "​តើ​ស្គាល់​ខ្ញុំ​ជា​នរណា​ទេ​? គឺ​ខ្ញុំ​ចង់​បានន័យថា ខ្ញុំ​រស់នៅ​ខាងលើ​អាគារ​នេះ​និង​មិន​រត់​ទៅណា​ទេ​"​។​

​    ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ​លោក Bahrom បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ Wanbao ថា "​ខ្ញុំ​ព្រម​ទទួល​ការសុំ​ទោស​របស់​នាង​"​។​

​    ​គាត់​បន្តទៀតថា "​ខ្ញុំ​អត់​ស្គាល់​នាង​ទេ​" នៅពេល​នាង​បាន​សួរថា​តើ​នាង​ស្គាល់​គាត់​អត់ និង​មិន​បានឮ​ពាក្យ​ថា​នាង "​រស់នៅ​ខាងលើ​អាគារ​និង​មិន​រត់​ទៅណា​" នោះទេ​។ លោក​បន្តថា "​ទាល់តែ​អ្នកជិតខាង​ប្រាប់​ខ្ញុំ​ទើប​ខ្ញុំ​ដឹងថា​នាង​ក៏​រស់នៅ​ទីនេះ​ដែរ​"​។​

​    ​តែ​យ៉ាងណាក្ដី​លោក​បានទទួល​ពាក្យសុំ​ម​ទោស​និង​បាន​ជូនពរ​នាង​នៅ​ថ្ងៃ​ប្រកាស​ឈ្មោះ​តារា​ល្អ​ជាងគេ​នៅក្នុង​កម្មវិធី Star Award ទៀតផង​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់