adverise with khmeread 1

គ្រួសារ​ចេះតែ​រកាំរកូស គួរពិនិត្យមើល​ហុងស៊ុយ​ទ្វារផ្ទះ​ឡើងវិញ

​    ​តាម​ក្បួន​ហុងស៊ុយ​ចិន​សែ ទ្វារផ្ទះ​មិនត្រូវ​បែរមុខ​ចំ​ជណ្តើរ​នោះឡើយ​។ ប្រសិន​ទ្វារផ្ទះ​ធំ​បែរមុខ​ចំ​កាំជណ្តើរ​ឡើងផ្ទះ នោះ​គ្រួសារ​មិនដែល​រស់នៅ​មាន​សេចក្តីសុខ​នឹង​គ្នា​ទេ ពោលគឺ​ឈ្លោះ​គ្នា​ឥត​លោះ​ថ្ងៃ​នោះឡើយ​។ មនុស្ស​ក្នុងផ្ទះ​ចេះតែ​តាម​ចាប់កំហុស​គ្នា​ដោយ​ឥត​មូលហេតុ​។ ទ្រព្យសម្បត្តិ​រកបាន​ប៉ុន្មាន​ចេះតែ​នៅ​មិន​គង់​។ 

​    ​ចំពោះ​អ្នករកស៊ី ប្រសិនបើ​ទ្វារផ្ទះ​បែរមុខ​ចំ​ជណ្តើរ នោះ​ការរកស៊ី​នោះ​រមែង​ជួប​រឿង​ឡុងចុង ឬ​ត្រូវ​បិទទ្វារ​ក្រុមហ៊ុន ឬ​ប្រកាស​ក្ស័យធន និង​ចុងបញ្ចប់​គឺ​ផុងខ្លួន​ក្នុង​បំណុល​ដកខ្លួន​មិន​រួច​។ 

​    ​លោកអ្នក​គួររៀបចំ​ផ្ទះ​ឡើងវិញ​ដោយ​រក​អ្វី​បិទបាំង​កុំ​ឱ្យឃើញ​ជណ្តើរ​បែរមុខ​ចំ​ទ្វារ​ចេញចូល​មុខផ្ទះ​ឱ្យសោះ​។ 

​    ​* ចំណុច​គួរ​យល់ដឹង​ផ្សេងទៀត​ទាក់ទង​នឹង​ហុងស៊ុយ​ក្នុងផ្ទះ​៖

​    ​- ក្នុងផ្ទះ​គួរ​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ ជាពិសេស​បន្ទប់ទទួលភ្ញៀវ​គួរ​មាន​ពន្លឺព្រះអាទិត្យ​ចូល​ឱ្យបាន​ច្រើន​ដើម្បី​ទាក់ទាញ​ថាមពល​សំណាង​ចូលក្នុង​ផ្ទះ​ឱ្យបាន​ច្រើន​។ 

​     - ផ្ទះបាយ​គួរ​មាន​ពន្លឺ​ភ្លឺ​ចែងចាំង​នៅពេល​បោះជំហាន​ចូល​ម្តងៗ​។ ផ្ទះបាយ​ក៏​គួរតែមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ថាមពល​ជីវិត​រុងរឿង​ចូលក្នុង​ផ្ទះ​។ 

​    ​- ទ្វារធំ​ក៏​មិនគួរ​បែរមុខ​ចំ​ផ្ទះបាយ​ដែរ ព្រោះ​វា​អាច​នាំឱ្យ​មនុស្ស​ក្នុង​គ្រួសារ​កើត​ជំងឺ ឈឺ​ថ្កាត់​ផ្សេងៗ​។  


​    ​
​    ​- ទ្វារ​បន្ទប់​គេង​នីមួយៗ​មិនគួរ​បែរមុខ​ចំ​កញ្ចក់​ឆ្លុះ​មុខ​នោះទេ ព្រោះ​វា​អាច​នាំ​រឿង​ស៊យ​ដល់​អ្នក​គេង​ក្នុង​បន្ទប់​។ 

​    ​- ទ្វារ​បន្ទប់​គេង​នីមួយៗ​មិនគួរ​បែរមុខ​ចំ​ទ្វារ​បន្ទប់​គេង​មួយ​ផ្សេងទៀត​ទេ ព្រោះ​វា​អាច​នាំមក​នូវ​ជម្លោះ​រវាង​ភាគី​រស់នៅ​បន្ទប់​ទល់មុខ​គ្នា​។

 

​    ​- ទ្វារ​ផ្ទះបាយ​មិនត្រូវ​ស្ថិតនៅ​ទល់មុខ​គ្នា​ជាមួយនឹង​ទ្វារ​បន្ទប់ទឹក​នោះទេ​។ នេះ​គេ​ហៅថា ការប៉ះទង្គិច​គ្នា​រវាង​ទឹក និង ភ្លើង ដែល​បណ្តាលឱ្យ​សមាជិក​រស់នៅ​ក្នុងផ្ទះ​ជួប​បញ្ហា​សុខភាព និង​រឿង​ស៊យ​មិនចេះ​ស្បើយ​៕  

adverise with khmeread
ប្រភព៖ អា​ស្ត្រូ​ឡូ​ជី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់