adverise with khmeread Ad202978202pic from mercury

បុរស​​អង់គ្លេស​ម្នា​ក់ថត​ជាប់​ព្រលឹង​ខ្មោច​ឆ្កែ​របស់គាត់​នៅលើ​កាមេរ៉ា​

    ​ប្ដី​ប្រពន្ធ​ឈ្មោះ Barry និង Christine Kennedy មកពី​ភូមិ Skelmersdale ក្នុង​ទីក្រុង Lancashire ចក្រភព​អង់គ្លេស​បាន​អះអាងថា​ឆ្កែ​របស់​ពួកគេ​បានមក​លេង​ពួកគេ​ពីរ​ខែ​បន្ទាប់​វា​បាន​ងាប់​។​

​    ​អ្នក​ទាំងពីរ​បាន​ថត​ជាប់​រូបភាព​ទាំងស្រុង​នៃ​ព្រលឹង​ឆ្កែ​គាត់​នៅលើ​កាមេរ៉ា​និង​បាន Upload ចូលក្នុង​បណ្ដាញ​សង្គម ដែល​វីដេអូ​នេះ​ត្រូវបាន​គេ​ស៊ែរ​ច្រើនជាង​១៣​ម៉ឺន​ដង​គិត​ត្រឹម​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​    ​ក្នុង​វីដេអូ​នោះ​បង្ហាញ​អ្វីដែល Barry និយាយថា​ជា​ឆ្កែ Mutley របស់គាត់ ដែល​បាន​ដើរកាត់​នៅ​ជិត​ផ្ទះបាយ​ពេល​គាត់​កំពុងកាន់​កាមេរ៉ា​ថត​វីដេអូ​។​

​    ​Barry និយាយថា "​ដំបូង​ខ្ញុំ​មិនបាន​ចាប់ភ្លឹក​ទេ ប៉ុន្ដែ​នៅពេល​ខ្ញុំ​ឃើញ​វា​ស្តែង​នៅ​នឹង​ភ្នែក ទើប​ខ្ញុំ​ដឹងថា​វា​មិនមែនជា​ធូលី​ដី ឬ​ជា​អ្វី​ផ្សេង​នោះទេ​"​។​

​    ​មន្ត្រី​ស៊ើបអង្កេត​លោក Brenda Castellano ជំនាញ​ស៊ើបអង្កេត​ផ្នែក​កាមេរ៉ា ដែល​ធ្លាប់ជួយ​ក្នុងការ​ស៊ើបអង្កេត​រប​ស់​អាមេរិក​បាន​អះអាងថា គ្មាន​ផ្លូវ​ទេ​ដែលថា​រូបភាព​វីដេអូ​នេះ​ជាការ​បោកប្រាស់​។​

​    ​វេ​ប​សាយ Metro បាន​ទៅទាក់ទង​ម្ចាស់​វីដេអូ​ឈ្មោះ Barry ឱ្យ​ផ្ញើ​វីដេអូ​នោះ​ទៅ​អ្នកជំនាញ​រូបភាព​កាមេរ៉ា ដើម្បី​ធ្វើ​វិភាគ​ហើយ​អ្នកជំនាញ​និយាយថា "​លទ្ធផល​គឺ​វីដេអូ​នោះ​ពិតជា​មិនបាន​កាត់ត​អ្វី​ទេ​"៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់