adverise with khmeread 3335b10400000578 0 image a 97 1460716787938

ស្តាប់​អារម្មណ៍​អតីត​សង្សារ​របស់ Ronaldo ពេល​បាន​ផឹក​តែ និង​មើល​រឿង​ជាមួយគ្នា​ជា​លើកដំបូង​

     Ronaldo រកប្រាក់​បាន ១៥ លាន​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​គាត់​គឺជា​កំលោះ​សង្ហារ​ឡូយឆាយ​បំផុត​ក្នុង​ពិភព​បាល់ទាត់​។ 

​    ​ប៉ុន្តែ​អតីត​សង្សារ ឈ្មោះថា Gemma Atkinson បាន​លាតត្រដាង​ថា Cristiano Ronaldo បាន​ព្យាយាម​ញ៉ែ​នាង​ជាមួយនឹង​ការ​ប៉ាវ​ផឹក​តែ និង​មើល​រឿង Only Fools And Horses ជំនួស​ឱ្យ​ការទិញ​រថយន្ត​ប្រណិត​ឱ្យ​នាង និង​នាំ​នាង​ទៅ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ថ្លៃៗ​។ 

​    ​អតីត​តារា​សម្តែង​ក្នុង​ភាពយន្ត Hollyoaks វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ការ​ណាត់​ជួបគ្នា​លើកដំបូង​របស់​នាង​ជាមួយ​តារាបាល់ទាត់​អន្តរជាតិ​រូបនេះ "​គឺ​ពិតជា​អស្ចារ្យៗ​ទាល់តែ​មែនទែន​" ខណៈដែល​នាង​បានគាស់​កកាយ​អតីត​ទំនាក់ទំនង​ស្នេហា​ដូច​ភ្លើងចំបើង​របស់​នាង​ជាមួយ Ronaldo កាលពី ៧ ឆ្នាំមុន​។ 

​    ​នាង​បាន​ប្រាប់​វិទ្យុ Key 103 ថា "​វា​ពិតជា​អស្ចារ្យៗ​ទាល់តែ​មែនទែន​។ យើង​ទាំងពីរ​គ្រាន់តែ​មក​ផ្ទះ​របស់ខ្ញុំ និង​ផឹក​តែ​ពីរ​បី​ពែង និង​ទស្សនា​ភាពយន្ត​រឿង Only Fools And Horses​។ គ្មានអ្វី​ផ្សេង​ក្រៅពីនេះ​ទេ​"​។ 

​    ​គួរ​បញ្ជាក់ថា ទំនាក់ទំនង​ស្នេហា​ដ៏​ខ្លី​រវាង Ronaldo និង Gemma បានបញ្ចប់​នៅពេល​នាង​ចាប់បាន Ronaldo ដេក​ជាមួយនឹង​ស្រីពេស្យា​ក្នុង​ឆ្នាំ ២០០៣៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់