adverise with khmeread 2f775b2300000578 3364216 image a 61 1450370251271

ជម្លោះ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លឹប​គឺជា​ដើមចម​នៃ​ការបណ្តេញ​លោក Mourinho

​នៅពេល​លោក Jose Mourinho ប្រកែក​គ្នា​តឹងសរសៃក​ជាមួយ​សមាជិក​ជាន់ខ្ពស់​ពីររូប​នៃ​ក្រុមប្រឹក្សាភិបាល​ក្លឹប Chelsea ក្រោយ​បរាជ័យ ២-១ នៅ​ទឹកដី West Ham កាលពី​ថ្ងៃទី ២៤ ខែតុលា លោក​បាន​ផ្ញើ​សារ​យ៉ាង​តក់​ស្ល​ត់​មួយ​ទៅ​ម្ចាស់​ក្លឹប​លោក Roman Abramovich ដោយ​និយាយថា "​បង់លុយ​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ដើរចេញ​ភ្លាម​"​។​

​ពាក្យសម្តី​ធ្ងន់ធ្ងរ​មួយ​នេះ​ត្រូវបាន​មេធាវី​ប្រចាំ​ក្លឹប​លួច​កត់សម្គាល់​ទុក​ភ្លាមៗ​ផងដែរ​តាំង​ពេល​នោះមក​។ ការចាកចេញ​របស់លោក Mourinho ដែល​ត្រូវ​បានប្រកាស​ភ្លាម​បន្ទាប់ពី​លោក​ត្រូវបាន​កោះប្រជុំ​ជាមួយ​ប្រធាន​ក្លឹប​លោក Bruce Buck និង នាយក​ក្លឹប​លោក Eugene Tenenbaum នៅ​អគារ​ធំ​នៅ​ជំរំ​ហ្វឹកហាត់ ត្រូវបាន​គេ​ពិនិត្យ​ពិ​ច្ច័​យ​តាំងពី​ជម្លោះ​នៅ​ទឹកដី Upton Park របស់ West Ham មកម្ល៉េះ​។ 

​កាលណោះ លោក Mourinho ទាមទារ​ឲ្យ​បង់លុយ​ផ្តាច់​ចំនួន ៤០ លាន​ផោន​នៅក្នុង​កុងត្រា​រយៈពេល ៤ ឆ្នាំ​ដែល​បាន​ចុះហត្ថលេខា​នៅមុន​ការប្រកួត​ជាមួយ Swansea បើកឆាក​ដើមរដូវ​កាល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។ 

​តែ​ទោះយ៉ាងណា កុងត្រា​នោះ​ត្រូវបាន​ហែក​ចោល​នៅពេល​លោក Abramovich ប្រកាសថា មេធាវី​ការពារ​ក្តី​របស់ Chelsea និង​លោក Mourinho បាន​ព្រមព្រៀងគ្នា​ឲ្យ​លោក "Special One" ចាកចេញ​ជាថ្មី​ម្តងទៀត ហើយ​បាន​ឯកភាព​បង់លុយ​ផ្តាច់​កុងត្រា​ដល់​លោក Mourinho ចំនួន ១០ លាន​ផោន​៕  

 

ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់