adverise with khmeread 1

សភា​តំណាង​ប្រជាជន​នៃ​រដ្ឋ​ម៉ាសាឈូសេត​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

​    ​កាលពី​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ​២០១៦ នា​ម៉ោង ៣ ល្ងាច នៅ​សភា​តំណាង​ប្រជាជន​នៃ​រដ្ឋ​ម៉ាសាឈូសេត ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​បានចាប់ផ្តើម​ក្រោម​វត្តមាន​បើកឆាក​ដោយ​លោក មុំ រ៉ា​ឌី (Mom Rady) តំណាងរាស្ត្រ​ខ្មែរ​សញ្ជាតិ​អាមេរិក​ទីមួយ​ប្រចាំ​សភា​តំណាង​ប្រជាជន​នៃ​រដ្ឋ​ម៉ាសាឈូសេត​។ 

​    ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើកទីមួយ និង​ជាស​ភា​តំណាង​ប្រជាជន​សញ្ជាតិ​អាមេរិក​ដើមកំណើត​កម្ពុជា​តែមួយគត់​ដែល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ លើ​ទឹកដី​អាមេរិក​។​

​    ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យចូលឆ្នាំ​នេះ គេ​ក៏​សង្កេតឃើញ​មានការ​និមន្ត​ព្រ​សង្ឃ​ព្រះពុទ្ធសាសនា​មកកាន់​វិមាន​សភាតំណាងរាស្ត្រ​នេះ​ផងដែរ​៕

ប្រភព៖ ដឹ​ឡាយ​ស្តាយ

adverise with khmeread

មតិយោបល់