adverise with khmeread 1

លោក Stephen Hawking និយាយថា រណ្តៅ​ខ្មៅ​គឺជា​ច្រក​ឆ្លងកាត់​ទៅ​ចក្រវាល​ដទៃទៀត​

​    ​មនុស្ស​ទាំងឡាយ​អាច​គេច​ផុតពី​រណ្តៅ​ខ្មៅ​ជាជាង​ជាប់​នៅក្នុង​នោះ នេះ​បើ​យោងតាម​ទ្រឹស្តី​ថ្មី​មួយ​ដែល​បាន​ស្នើឡើង​ដោយ​អ្នក​ទ្រឹស្តី​រូបវិទ្យា លោក Stephen Hawking​។​

​    ​បើ​យោងតាម​លោក Hawking ជា​អកុសល អ្នកដំណើរ​អវកាស មិនអាច​វិល​ត្រឡប់មក​ចក្រវាលរ​បស់​ពួកគេ​បាន​នោះទេ ប៉ុន្តែ​គាត់​ក៏បាន​ស្នើ​នៅ​សន្និសីទ​មួយ​ក្នុង​រដ្ឋធានី Stockholm ទៀតថា ពួកគេ​នឹង​អាច​គេចផុត​ទៅ​កន្លែង​ផ្សេងទៀត​។​

​    ​ជាការ​ពិត រណ្តៅ​ខ្មៅ​មិន​ខ្មៅ​ដូច​អ្វីដែល​មនុស្ស​ជាច្រើន​បានគិត​នោះទេ ហើយ​វា​អាចជា​ផ្លូវ​មួយ​ដើម្បី​ឆ្លងទៅ​ចក្រវាល​ថ្មី​មួយទៀត​។​

​    ​បើ​យោងតាម​របាយការណ៍​ពី​សកល​វិទ្យាល័យ Stockholm University លោក Hawking បាន​និយាយថា "​វត្តមាន​នៃ​ប្រវត្តិ​ផ្សេងទៀត​ជាមួយ​រណ្តៅ​ខ្មៅ​បាន​លើកឡើងថា វា​ប្រហែលជា​អាចទៅរួច​។ រណ្តៅ​នោះ​ត្រូវតែ​ធំ​ហើយ​ប្រសិនបើ​វា​វិល​ទៀត​នោះ វា​ប្រហែលជា​ច្រក​ឆ្លងកាត់​ទៅ​ចក្រវាល​ផ្សេងទៀត​។ ប៉ុន្តែ​អ្នក​មិនអាច​វិល​ត្រឡប់មក​ចក្រវាលរ​បស់​យើង​វិញ​បានទេ​។ ដូច្នេះ បើទោះជា ខ្ញុំ​ចាប់អារម្មណ៍​លើ​ការហោះហើរ​ក្នុង​លំហ​ក៏ដោយ ក៏​ខ្ញុំ​នឹងមិន​សាក​ដែរ​"​។​

​    ​ការលើកឡើង​របស់លោក Hawking គឺជា​ការប៉ុនប៉ង​មួយ​ដើម្បី​ឆ្លើយ​នូវ​បញ្ហា​ដែល​ធ្វើឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ឈឺក្បាល​ទាក់ទិន​ថា​តើ នឹងមាន​រឿង​អ្វី​កើតឡើង​នៅពេលដែល​វត្ថុ​មួយ​ចូលទៅក្នុង "​ចំណុច​មិនអាច​វិលត្រឡប់​វិញ​បាន ឬ ហៅថា Event Horizon" ជា​កន្លែង​សូម្បីតែ​ពន្លឺ​ក៏​មិនអាច​គេច​បាន​ដែរនោះ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ព័ត៌មាន​អំពី​វត្ថុ​ដែល​ស្រូប​ចូល​នោះ​នៅតែ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល បើទោះជា​វត្ថុ​នោះ​ត្រូវបាន​លេប​ត្របាក់​យកទៅ​ក៏ដោយ ហើយ​រឿង​ដ៏​ពិបាក​យល់​នេះ​បានធ្វើឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ងឿងឆ្ងល់​អស់​ជាច្រើន​សតវត្សរ៍​មកហើយ​។​

​    ​នេះ​ក៏​អាច​មានន័យថា មនុស្ស​ប្រហែលជា​បាត់​ខ្លួន​ប្រសិនបើ​ពួកគេ​ធ្លាក់​ចូលទៅ​ក្នុងនោះ​។ ពួកគេ​នឹង​ទៅជា "Hologram" នៅ​ចុង​ចំណុច​មិនអាច​វិលត្រឡប់ ហើយ​ព្រមទាំង​ធ្លាក់​ទៅ​កន្លែង​ដទៃ​ផ្សេងទៀត​។​

​    ​លោក Stephen Hawking បាន​ប្រាប់​ទស្សនិកជន​នៅ​ចុងបញ្ចប់​ក្នុងការ​ថ្លែង​សុន្ទរកថា​ថា "​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា អ្នក​នៅក្នុង​រណ្តៅ​ខ្មៅ កុំ​អស់សង្ឃឹម​អី ព្រោះ​វា​មាន​ផ្លូវ​ចេញ​"៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់