adverise with khmeread Ows 145127756227120

អ្នកស្រាវជ្រាវ​ចិន​អះអាងថា​ការវះកាត់​ប្តូរ​លំពែង​ជ្រូក​បង្ហាញ​ពី​ប្រសិទ្ធិភាព​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១

    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែមេសា​បានឱ្យដឹងថា ក្រុម​អ្នកស្រាវជ្រាវ​ចិន​បាន​ប្រើប្រាស់​លំពែង​ជ្រូក​ក្នុង​ការវះកាត់​ប្តូ​រលើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ចំនួន ៣ នាក់​បាន​ដោយ​ជោគជ័យ​។ នេះ​គឺជា​ស្នាដៃ​ដ៏​សំខាន់​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ 

​    ​ការវះកាត់​អ្នកជំងឺ​ទាំងបី​នាក់​នេះ​ធ្វើឡើង​នៅ​ចន្លោះ​ខែកក្កដា ឆ្នាំ​២០១៣ និង ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ Third Xiangya Hospital ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​សាកលវិទ្យាល័យ  Central South University ក្នុង​ខេត្ត​ហ៊ូ​ណាន​។ 

​    ​យោងតាម​លោក Wang Wei សាស្ត្រាចារ្យ​ប្រចាំ​មន្ទីរពេទ្យ​បានឱ្យដឹងថា ការប្រើប្រាស់​ថ្នាំ​អាំង​ស៊ុយ​លីន​របស់​អ្នកជំងឺ​មួយរូប​បាន​ថយចុះ ៨០,៥ ភាគរយ ខណៈ​ពីរ​នាក់​ទៀត​បាន​ថយចុះ ៥៧ និង ៥៦ ភាគរយ​។ 

​    ​កម្មវិធី​វះកាត់​ប្តូរ​លំពែង​ជ្រូក​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សហការ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Sydney ប្រទេស​អូស្ត្រាលី​។ 

​    ​យោងតាម​របាយការណ៍​កម្មវិធី​នេះ​បានឱ្យដឹងថា លទ្ធផល​រយៈពេល​មធ្យ​ម​គឺអាច​ជឿទុកចិត្ត​បាន​។ 

​    ​ការស្រាវជ្រាវ​នេះ​នឹង​ជួយ​ដោះស្រាយ​កង្វះខាត​សរីរាង្គ​សម្រាប់​វះកាត់​ប្តូរ​៕

​ប្រភព​៖ ស៊ិន​ហួរ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់