adverise with khmeread 0

នារីៗ​ដែល​ជួប​បញ្ហា​រោម​កប់​ក្នុង​ស្បែក គួរ​សាក​ប្រើ​អំបិល និង​ម្សៅ​មេនំ​ប៉័ង​ល៎មើ​ល​!

    ​តិច​ឬ​ច្រើន​មនុស្ស​គ្រប់គ្នា​តែង​ជួប​បញ្ហា​ដុះ​រោម​ទាល់ ឬ​រោម​កប់​ក្នុង​ស្បែក​។ បន្ទាប់ពី​កោរ​រោមក្លៀក ឬ​រោមជើង​ភ្លាម ភ្លាមៗ​អ្វីៗ​មើលទៅ​ពុំមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​សង្កេត​មួយសន្ទុះ​លោកអ្នក​នឹង​មើលឃើញ​កន្លែង​ដែល​ដុះ​រោម​ទាល់​កប់​ក្នុង​ស្បែក​។ រោម​កប់​ក្នុង​ស្បែក​ធ្វើឱ្យ​ស្បែក​ហើម​រលាក​និង​ឈឺចាប់​។ នេះ​មិនមែនជា​រឿង​ធ្ងន់ធ្ងរ​អ្វី​ទេ ប៉ុន្តែ​វា​ធ្វើឱ្យ​រំខាន​ចិត្ត​មនុស្ស​។ ប្រសិនបើ​លោកអ្នក​ជួប​បញ្ហា​នេះ​សូម​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​៖
​    ​
​    ​១. ម្សៅ​មេនំ​ប៉័ង ឬ Baking Soda
​    ​ម្សៅ​មេនំ​ប៉័ង​អាចជួយ​បញ្ហា​នេះ​បាន​ព្រោះ​វា​មាន​សារធាតុ​ប្រឆាំង​ហើម​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោកអ្នក​គ្រាន់តែ​លាយ​ម្សៅ​នេះ​ក្នុង​ទឹក​បន្តិច រួច​យក​ដុំ​សំឡី​ផ្តិត​ពីលើ​ហើយ​ទ្រាប់​ពីលើ​តំបន់​ដែលមាន​រោម​ទាល់​រយៈពេល ៥ នាទី ហើយ​បន្ទាប់មកទៀត​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​។ ធ្វើបែបនេះ​ដដែល ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។ 

​    ​២. អំបិល​
​    ​លាយ​អំបិល ១,៥ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និង​ត្រដុស​វា​ថ្នមៗ​នៅលើ​តំបន់​ប៉ះពាល់​ជាមួយនឹង​ដុំ​សំឡី​។ ទុកចោល​ពីរ​បី​នាទី​រួច​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ អំបិល​មាន​ប្រសិទ្ធភាព​ក្នុង​បញ្ហា​នេះ​ព្រោះ​វា​ជា​ភ្នាក់ងារ​កម្ចាត់​កោសិកា​ងាប់ ដែល​គ្របដណ្តប់​លើ​រោម​មិនឱ្យ​ដុះ​ចេញមកក្រៅ​ស្បែក​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយថ្ងៃ​។ 

​    ​លោកអ្នក​អាចអនុវត្ត​វិធី​មួយណា​ក៏បាន និង​ត្រូវធ្វើ​វា​រាល់ថ្ងៃ​រហូត​ទាល់តែ​រោម​ចាប់ផ្តើម​ដុះ​ចេញមក​ដោយ​ឯកឯង​៕

adverise with khmeread
ប្រភព៖ ញូ​វ​ស៍រី​មែន​ឌី​

អ្នកនឹងចូលចិត្ត

មតិយោបល់