adverise with khmeread 0

ធ្វើ​ដូចម្តេច​ទើប​ស្បែ​កនៅ​ម្តុំ​កន្លែង​ឯកជន​ស​ស្អាត​តាមបែប​ធម្មជាតិ​?

    ​មនុស្ស​ភាគច្រើន​មាន​បញ្ហា​ស្បែក​ដែល​គេ​ឱ្យ​ឈ្មោះថា Acanthosis Nigricans ដែល​ធ្វើឱ្យ​ជាំខ្មៅ​នៅ​ម្តុំ​តំបន់​ឯកជន​លើ​រាងកាយ​។ ប៉ុន្តែ​លោកអ្នក​នឹង​លែង​បារម្ភ​អំពី​បញ្ហា​នេះ នៅពេល​អនុវត្តតាម​វិធី​ខាងក្រោម​៖

​    ​១. ប្រទាល​កន្ទុយក្រពើ​
​    ​ទឹក​ប្រទាល​កន្ទុយក្រពើ​អាចជួយ​បញ្ហា​នេះ​បាន ដោយ​លោកអ្នក​គ្រាន់តែ​យក​វា​លាប​ពីលើ​តំបន់​ស្បែក​ខ្មៅ​មួយសន្ទុះ​ធំ រួច​លាង​សម្អាត​វា​ចេញ​ជាការ​ស្រេច​។ ធ្វើបែបនេះ​រាល់ថ្ងៃ​លោក​អ្នកនឹង​សង្កេតឃើញ​ស្បែក​ចាប់​ផ្តើមចេញ​សម្បុរ​ធម្មជាតិ​របស់​វា​ឡើងវិញ​។ 

​    ​២. ត្រសក់​
​    ​យក​ត្រសក់​ត្រដុស​កន្លែង​ខ្មៅ​រៀងរាល់ថ្ងៃ​រហូត​ទាល់តែ​សង្កេតឃើញ​ស្បែក​ស​តាមបែប​ធម្មជាតិ​ឡើងវិញ​។ 

​    ​៣. ក្រូច​ភ្លា 
​    ​វីតាមីន C ក្នុង​ក្រូច​ភ្លា​នឹង​ជួយ​ឱ្យ​ស្បែក​ធម្មជាតិ​វិល​ត្រឡប់មក​តំបន់​ឯកជន​វិញ ព្រមទាំង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ចេញ​ថែម​ទៀតផង​។ លាប​ទឹកក្រូច​ភ្លា​លើ​តំបន់​ប៉ះពាល​រយៈពេល ២០ នាទី​សឹម​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ​រាល់ថ្ងៃ​រហូត​ទាល់តែ​ឃើញ​លទ្ធផល​។ 

​    ​៤. ម្សៅ​មេនំ​ប៉័ង​
​    ​លាយ​ម្សៅ​នេះ​ជាមួយ​ទឹក ហើយ​លាប​ពីលើ​តំបន់​ប៉ះពាល់ រួច​ទុកចោល​រហូត​ទាល់តែ​ស្ងួត​។ បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍ និង​ធ្វើតាម​វិធី​ដដែលៗ​ទាល់តែ​ឃើញ​លទ្ធផល​៕

adverise with khmeread
ប្រភព៖ ញូ​វ​ស៍រី​មែន​ឌី​

អ្នកនឹងចូលចិត្ត

មតិយោបល់