adverise with khmeread 120825075842 neil armstong 04 horizontal large gallery

កាលពី​ថ្ងៃ​អង្គារ​ពិភពលោក​ប្រារព្ធ​ខួប ៥៥ ឆ្នាំ​របស់​វីរៈបុរស​អន្តរជាតិ​លោក Yuri Gagarin ដែល​ក្លាយជា​មនុស្ស​ដំបូង​គេ​នៅ​លំហ​អាកាស​

    ​ថ្ងៃ​អង្គារ ទី​១២ មេសា​គឺជា​គំរប់​ខួប​៥៥​ឆ្នាំ ចាប់តាំងពី​អវកាសយានិក​រុស្ស៊ី​លោក Yuri Gagarin បាន​ក្លាយជា​មនុស្ស​ដំបូង​នៅក្នុង​ទី​អវកាស​។​

​    ​នៅក្នុង​ប្រទេស​រុស្ស៊ី ថ្ងៃទី​១២ ខែមេសា​ត្រូវ​ចាត់ទុកជា​ទិវា​អវកាស​ជាតិ​។ ក្នុងអំឡុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​២០១១ ថ្ងៃ​១២​មេសា​ត្រូវបាន​ប្រទេស​ចំនួន ៦០ ប្រកាស​ជា​ទិវា​អន្តរជាតិ​នៃ​ការហោះហើរ​ទៅ​ទី​អវកាស​ដោយ​មនុស្ស​។​

​    ​យានអវកាស Vostok 1 ត្រូវបាន​បង្ហោះ​ទៅក្នុង​លំហ​អាកាស​ចេញពី​ទីតាំង​បាញ់​បង្ហោះ​របស់​សូ​វៀត​នៅពេល​ព្រឹក​នៃ​ថ្ងៃទី​១២ មេសា ឆ្នាំ​១៩៦១​។ លោក Gagarin បាន​ចំណាយពេល​១០៨​នាទី​ក្នុង​បំពង់​តូច​មួយ​នៃ​យានអវកាស និង​ក្លាយជា​បុរស​ម្នាក់​គត់​នៅក្នុង​គន្លង​ជុំវិញ​ផែនដី មុនពេល​ចុះចត​វិញ​នៅ​ទឹកដី​សូ​វៀត​។​

​    ​នៅពេល​វិល​ត្រឡប់មក​ផែនដី​វិញ អវកាសយានិក​រូបនេះ​ក៏បាន​ក្លាយជា​វរៈបុរស​អន្តរជាតិ​។ បេសកកម្ម​របស់គាត់​ទៅ​ក្រៅ​លំហ​អាកាស​បាន​ក្លាយជា​ការចាប់​ផ្តើម​ស្រាវជ្រាវ​ក្រៅ​លំហ​និង​បាន​ជំរុញ​ដល់​ការប្រកួតប្រជែង​ខាង​អវកាស​រវាង​សូ​វៀត​និង​អាមេរិក​យ៉ាង​ក្តៅគគុក​ផងដែរ​៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់