adverise with khmeread Index

សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌច្បារអំពៅឃាត់ខ្លួននាថ្ងៃទី១៧ធ្នូឆ្នាំ២០១៥ ខណ:ពេលដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះចាប់ពី ម៉ោង ៦និង ៣០នាទីដល់ម៉ោង៩និង៣០នាទី យប់នៅចំណុចនៅមុខ សាលាចិនហួរម៉េង ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌ។
     ប៉ូលិសខណ្ឌច្បារអំពៅបានឲ្យដឹងថា កម្លាំងចម្រុះសរុប៥០នាក់ រួមមាន :  កម្លាំងសាលាខណ្ឌ១៤នាក់,ប៉ូលិសខណ្ឌ២១នាក់.អាវុធហត្ថខណ្ឌ១០ នាក់ និងកម្លាំងសាលាសង្កាត់ ព្រែកប្រា៥នាក់ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខ សាលាចិនហួរម៉េង ផ្លូវ៣៦៩ ហើយឃាត់ខ្លួនបានជនសង្សយ័សរុប ៣នាក់ក្នុងចំនួន២ករណីពីបទៈ ប៉ុនប៉ងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ដកហូតបាន : ក្រាមពណ៌សថ្លាសរុប ៣ កញ្ចប់ថង់តូច ។
     ប៉ូលិសបន្តថា ករណីទី១-នៅម៉ោង៧និង៣០ យប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន ហ៊ូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករធ្វើការ៉េម ស្នាក់នៅភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ដកហូតបានក្រាមពណ៌សថ្លា ២កញ្ចប់ថង់តូច និងករណីទី២:នៅម៉ោង៨យប់ឃាត់ខ្លួន២នាក់:  ១-ជនសង្ស័យឈ្មោះ ង្វៀង យាំុងឡេ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងបាញ់ថ្នាំឈើ និង២-ជនសង្ស័យឈ្មោះ ឡេមិនដុង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំឈើ ស្នាក់នៅជាមួយគ្នា ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ  ។ដកហូតបានក្រាមពណ៌សថ្លា១កញ្ចប់ថង់តូច ។
  បច្ចុុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕

adverise with khmeread

មតិយោបល់