adverise with khmeread C07bad6b 28ab 42cb 90c3 985212a64bdf

ឡាន​ដាច់​ហ្វ្រាំង​ចុះ​ពី​ស្ពាន​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​ជិត​១០​ផ្ទាំង​

    ភ្នំពេញ ៖ របាំង​ដែក​ចែក​ទ្រូងផ្លូវ​ជិត​១០​ផ្ទាំង​បាន​បាក់​និង​ទ្រេត​ខណៈពេល​រថយន្ត​ទួរីស​មួយគ្រឿង​ដាច់​ហ្វ្រាំង​បើក​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ពី​កើ​តទៅ​លិច​បុក​រះ​ទាំង​កម្រោល តែ​ពុំមាន​អ្នករងគ្រោះថ្នាក់​ឡើយ។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ ខែ​មេសា​ ឆ្នាំ​២០១៦ នៅ​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។​

    ប្រភព​បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​ម៉ាក​តូយ៉ូតា ១២​កៅអី ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AD4359​ បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​អ្នករួមដំណើរជាមួយ​ជាង​១០​នាក់​បាន​បើក​តាម​ផ្លូវជាតិ​លេខ​១​ពី​កើតឡើង​ស្ពាន​ព្រះមុនីវង្ស​ទៅ​លិច​។​

    លុះ​ពេល​ចុះ​ពីលើ​ស្ពាន​រថយន្ត​ដាច់​ហ្វ្រាំង​ក៏​ជ្រុល​បុក​រះ​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​និង​ទ្រេត​អស់​ជិត​១០​ផ្ទាំង​ទៅមុខ​លេង​រួច​។ តែ​សំណាងល្អ​មិនមាន​អ្នកដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​រួច​នាំយកទៅ​សង់​ត្រា​ល់​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់