Cc8e5f89 a852 41f6 9523 7e2727f96929

កីឡាការិនី​ ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​ការប្រកួត​វគ្គ​ជំ​រុះ​នៅ​ហ្វីលីពីន​(​មាន​វីដេអូ​)

     កីឡាការិនី តៃ​ក្វាន់​ដូ កញ្ញា ស៊ន សៀវ​ម៊ី (Sorn  Seavmey)​ បានឈ្នះ​មេដាយមាស​នៅ​ក្នុ​ងការប្រកួត​វគ្គ​ជំ​រុះ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ត្រូវបាន​នាង​បង្ហោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​​ប៊ុ​ក របស់​នាង​កាលពី​ល្ងាច​ថ្ងៃទី​១៦​មេសា​ឆ្នាំ​២០១៦ ។​

     កញ្ញា ​ស៊ន សៀវ​ម៉ី បាន​និយាយថា "​នាង​ខ្ញុំ ធ្វើបាន​សម្រេច​ហើយ ពេលនេះ​នាង​ខ្ញុំមាន​សិទ្ឋិ​គ្រប់គ្រាន់​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យូ​ប្រទេស​ប្រេ​ស៊ីល បន្ទាប់ពី​នាង​ខ្ញុំ​ឈ្នះ​មេដាយមាស​នៅ​ការប្រកួត​វគ្គ​ជំ​រុះ​នៅ​ប្រទេស​ហ្វីលីពីន​មុននេះ​បន្តិច​។​ Finally ,I officially qualify for the up coming Rio Olympic Games after I won the gold medalist at the qualification competition in Philippine early this evening. Another History has been made "។​

      លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែនក៏បានញ្ជាក់ដែរថា" ខ្ញុំសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិកនៅប្រទេសហ្វីលីពីននៅថ្ងៃនេះ ហើយបន្ទាប់មកនឹងត្រូវទៅប្រកួតជុំបន្ទាប់នៅកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុង Rio ប្រទេសប្រេស៊ីលនាដើមខែសីហា ២០១៦ខាងមុខនេះ"។

​       លោកបន្តថា​ "ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិដើម្បីជោគជ័យថ្មីៗថែមទៀតសម្រាប់ប្រទេសជាតិយើង"៕
 

      សូម​ទស្សនា​វីដេអូ​របស់​នាង​ខាងក្រោម​នេះ ៖​

 

អ្នកនឹងចូលចិត្ត

មតិយោបល់