adverise with khmeread 0fafaa2b f58c 4019 acd1 0e3198132e12

ភ្លើង​ឆេះ​បន្ទប់​ដេរ​ពូករថ​យន្ត​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គីភ័យ​មួយ​កើតឡើង​នា​ថ្ងៃទី​១៦​ មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២​ និង​២៩​នាទី​នៅផ្ទះ​លេខ​១២ (​ផ្ទះជួល​ដេរ​ពូករថ​យន្ត​) ផ្លូវ​លេខ​៦១០ ក្រុម​៩៥ ភូមិ​២០ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បណ្តាល​ឲ្យ​ឆេះ​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​អគ្គីភ័យ​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​បន្ទប់​០១ និង ខូចខាត​សម្ភារៈ​សម្រាប់​ដេរ​ពូករថ​យន្ត​មួយចំនួន។ មូលហេតុ កំពុងធ្វើការ​ស្រាវជ្រាវ។ ខណៈនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៥​គ្រឿង​បាន​ជួយ​ធ្វើ​អន្តរាគមន៍ ទើប​អគ្គីភ័យ​រលត់​វិញ​នៅម៉ោង​១​រសៀល៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់