adverise with khmeread Cdd12c37 ced2 4ccd 8302 17bf99247061

ខ្ចី​ម៉ូតូ​មួយ​ភ្លែត​ស៊ីដាច់ ជាប់​ខ្នោះ​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០១៦​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​ឆបោក​យក​ម៉ូតូ​ម្ចាស់ផ្ទះ​គច​ខ្លួន​ហើយ​ត្រូវបាន​ប៉ូលិស​ចាប់បាន​កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ​វេលា​ម៉ោង៦​ល្ងាច​នៅ​ភូមិ​ល្វា  ឃុំស្វាយ​រំពារ ស្រុក​កំពង់លែង មានឈ្មោះ ​ព្រំ តុលា ភេទប្រុស អាយុ​១៨ឆ្នាំ ជា​ជន​ស្នាក់នៅ​បណ្តោះអាសន្ន​មកពី​ខេត្តស្វាយរៀង បាន​ខ្ចី​ម៉ូតូ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ចែម វឿន ភេទ​ប្រុស អាយុ៣៧ឆ្នាំ  មួយគ្រឿង ម៉ាក​ហុងដា​C125  សេរី​ឆ្នាំ 2010(​ឡើង​តែម ឆ្នាំ 2011 )​ពណ៍​ខ្មៅ ស្លាក​លេខ កំពង់ឆ្នាំង 1B 5625 ថា​យកទៅ​ទិញ​ទឹក​សុទ្ធ។​

    ប៉ូលិស​បន្តថា ប៉ុន្តែឈ្មោះ ព្រំ តុលា មិនបាន​យក​ម៉ូតូ មក​ឲ្យ​ម្ចាស់​ដើម​វិញ​ទេ បែរជា​ជិះ រត់គេចខ្លួន​បាត់។ លុះដល់ ថ្ងៃទី​១៤ ​ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង៦​ព្រឹក​ក៏​ឃើញ​ជនសង្ស័យ​កំពង់​ឆ្លង កំពង់ផែ ផ្សារ​កំពង់​ហៅ ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ និងវត្ថុតាង​និងកសាង​សំណុំរឿងតាម​និតិ​វិធី​តែម្តង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់