adverise with khmeread Unnamed

ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​ដោយ​រថយន្ត​បើក​បុក​ម៉ូតូ​នៅ​ដង្កោ​

    ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿ​ងបាន​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ និង​នារី​ម្នាក់​ជា​អ្នក​ឌុប​រងរបួស​ធ្ងន់​ ដែល​ហេ​តុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦ និង​៥០​នាទី ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​បេតុង ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ 

    ប៉ូលិស​និយាយថា រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AJ-5182 អ្នកបើកបរ​ឈ្មោះ ម៉ន រដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ក្រុមហ៊ុន​ទេសចរណ៍ ស្នាក់នៅ​ភូមិប​ន្ទះ​ឡាង សង្កាត់​បន្ទះ​ឡាង ខណ្ឌដង្កោ​បាន​បើក​ពី​កើ​តទៅ​លិច បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ សេរី​២០១១ ស្លាក​លេខ​ភ្នំពេញ 1BB-2375 អ្នកបើកបរ​ឈ្មោះ ស្រ៊ុន ស្រី​ពៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​របួសធ្ងន់​ទៅ​ពេទ្យ​ព្រះ​កុស​មៈ អ្នករួមដំណើរ ម្នាក់​ឈ្មោះ នូវ ចាន់នី ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ជាមួយគ្នា​របួសធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយពេល​បញ្ចូនទៅ​ដល់​មន្ទី​រ​ពេទ្យ។ 

     សព​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ មូលហេតុ​រថយន្ត​បើក​លឿន រថយន្ត និង​ម៉ូតូ​ទុក​នៅ​ខណ្ឌ​ដោះស្រាយ​តាម​នី​​តិ​វិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់