តារាស្រីកូរ៉េ Kim Ji Won បានបង្ហាញភាពស្រស់ស្អាតរបស់នាងតាមរយៈរូបភាពបង្ហាញម៉ូតសម្រាប់លេខចេញផ្សាយខែឧសភារបស់ទស្សនាវដ្តី InStyle។
កាលពីថ្ងៃសុក្រ ផលិតកម្ម King Kong Entertainment ទីភ្នាក់ងាររបស់តារាស្រី Kim Ji Won បានបង្ហាញរូបភាពជាច្រើនរបស់តារាស្រីរូបនេះដែលថតសម្រាប់ទស្សនាវដ្តី InStyle។ Kim Ji Won បានប្រើប្រាស់ឈុតរ៉ូបលាយផ្កាពណ៌ ស និងបង្ហាញទឹកមុខបែបសុភាពរាបសា។
ឈុតរ៉ូបរបស់នាងបូករួមនឹងទេសភាពខៀវស្រងាត់ជុំវិញនិងអាកាសធាតុដ៏ស្រឡះល្អបែបនេះពិតជាធ្វើឱ្យនាងមើលទៅស្រស់ស្អាតមែនទែន។
បច្ចុប្បន្ន Kim Ji Won កំពុងទទួលបានការស្រឡាញ់រាប់អានតាមរយៈការសម្តែងជាតួអង្គ Yoon Myung Ju ក្នុងភាពយន្តដ៏មានប្រជាប្រិយរឿង “Descendants of the Sun”៕
