adverise with khmeread Article 3543665 33401bfc00000578 50 636x382

ពពុះ​អា​ថ៍កំ​បាំង​ហូរហៀរ​ពេញ​ផ្លូវ​ក្នុង​ទីក្រុង​ជប៉ុន​បន្ទាប់ពី​រញ្ជួយ​ដី​លើក​ទី​ពីរ​វាយប្រហារ​

​    ​ពពុះ​អា​ថ៍កំ​បាំង​បាន​គ្រប​ពេញ​ផ្លូវ​ក្នុង​ទីក្រុង​មួយ​របស់​ជប៉ុន​បន្ទាប់​ពី​រញ្ជួយ​ដី​ទី​ពីរបាន​វាយប្រហារ​ប្រទេស​នេះ​នៅក្នុង​សប្តាហ៍​នេះ​។ 

​    ​ជាតិ​ពពុះ​នេះ​បាន​លេចឡើង​នៅ​ភាគខាងត្បូង​ទីក្រុង Fukuoka នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​រញ្ជួយ​ដី ៧ រិ​ច្ឆ​ទ័​រ​អង្រួន​តំបន់ Kumamoto​។ 

​    ​រញ្ជួយ​ដី ៦,៥ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​កន្លែង​ដដែល​នេះ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​អ្នករស់នៅ​ទីក្រុង Fukuoka រាយការណ៍​អំពី​ការខូចខាត​តិចតួច​ប៉ុណ្ណោះ​ពី​ការរញ្ជួយ​នេះ​។ ទោះយ៉ាងណា រញ្ជួយ​ដី​លើក​ទី​ពីរ​នេះ​បាន​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​កន្លែង និង​បណ្តាលឱ្យ​មនុស្ស​ជាង ៤០ ម៉ឺន​គ្រួសារ​គ្មាន​ទីជម្រក​។ 

​    ​ប្រជាជន​ក្នុង​ទីក្រុង​នេះ​បាន​ថតរូប និង​បង្ហោះ​វីដេអូ​នៃ​ពពុះ​អា​ថ៍កំ​បាំង​នេះ​នៅលើ Twitter ជាហេតុ​នាំឱ្យ​មនុស្ស​ជាច្រើន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​អំពី​មូលហេតុ​របស់​វា ជាមួយនឹង​ទ្រឹស្តី​មួយ​បាន​លើកឡើងថា រញ្ជួយ​ដី​អាច​នឹង​បង្ក​ឱ្យ​បំពង់​ទឹក​ក្រោម​ដី​បែកខ្ចាយ​។

 

​    ​ពពុះ​អា​ថ៍កំ​បាំង​នេះ​កើតឡើង​ខណៈដែល​ជប៉ុន​ងើបឡើង​ជួប​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ទី​ពីរ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​នាំឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៤១ នាក់​នាក់​ហើយ និង​រងរបួស​ជាង ១.៥០០ នាក់​។ ក្រុម​អាជ្ញាធរ​រំពឹងថា អ្នកស្លាប់​នឹងមាន​ចំនួន​កើន​បន្ថែមទៀត ខណៈដែល​ប្រតិបត្តិ​ការសង្គ្រោះ​កំពុងតែ​ធ្វើឡើង​៕  

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់