adverise with khmeread Jjk

រូបមន្ត​ខ្ទឹមស​ដ៏​អស្ចារ្យ​នេះ​ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ក្រោម ក និង​លើ​ផ្ទៃមុខ​ក្នុង​រយៈពេល​តែ ៧ ថ្ងៃ​ប៉ុណ្ណោះ​!

​    ​លោកអ្នក​អាច​ចំណាយលុយ​ជាច្រើន​លើ​ផលិតផល​គ្រឿងសម្អាង ដែល​ពុំមាន​ប្រសិទ្ធភាព ប៉ុន្តែ​លោកអ្នក​បាន​កំពុង​មើលរំលង​គ្រឿងផ្សំ​ល្អ​បំផុត​ដែលមាន​ស្រាប់​នៅផ្ទះ ដែល​អាច​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​ពីលើ​មុខ និង​កបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​ខ្ទឹមស​គឺជា​គ្រឿងផ្សំ​មួយ ដែល​ល្បី​ដោយសារ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អង់​ទី​ប៊ី​អូ​ទិ​ក​ដ៏​ខ្លាំងខ្លា​របស់​វា​។ ជាងនេះទៅទៀត វា​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​ល្មម​ដើម្បី​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​។ ធ្វើតាម​រូបមន្ត​ខាងក្រោម​ដើម្បី​បាន​ស្បែក​ដែល​គ្មាន​ស្នាម​ជ្រួញ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ទឹមស ១ កំពឹស (​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​)
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ល្បាយ​ដីឥដ្ឋ ១ ស្លាបព្រា​បាយ​


​    ​
​    ​* របៀប​ធ្វើ​៖
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​សព្វ រួច​បិទ​លើ​កន្លែង​ជ្រួញ ២០ ទៅ ៣០ នាទី បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ លោកអ្នក​ក៏​អាច​ទុក​វា​ចោល​ពេញ​មួយ​យប់​បាន​ផងដែរ ហើយ​រង់ចាំ​លាង​សម្អាត​នៅពេល​ព្រឹក ប៉ុន្តែ​ត្រូវ​ប្រើ​ស្រោមខ្នើយ​ចាស់ៗ​។ 

​    ​ធ្វើបែបនេះ៧ថ្ងៃ​លោក​អ្នកនឹង​សង្កេតឃើញ​ស្នាម​ជ្រីវជ្រួញ​ក្រោម ក និង​លើ​ផ្ទៃមុខ​បាត់​បន្តិច​ម្តងៗ​យ៉ាង​ឆាប់រហ័ស​៕ 
 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ី​ច​ស្ពឺ​ត​គ្រុប​

អ្នកនឹងចូលចិត្ត

មតិយោបល់