adverise with khmeread Iphonebattery

សាក​ថ្ម iPhone ពេញ​មួយ​យប់​តើ​ខូច​ទេ​? នេះ​ជា​ចម្លើយ​របស់​អ្នកជំនាញ​

    ​អ្នក​ប្រហែល​បានឮ​រួចមកហើយ​ថា​ការ​សាក​ថ្ម iPhone ពេញ​មួយ​យប់​ចោល​គឺ​មិនល្អ​សម្រាប់​ថ្ម​របស់​អ្នក​ទេ​។​

​    ​យោងតាម Battery University បានឱ្យដឹងថា វេ​ប​សាយ​មួយ​ដំណើរការ​ដោយ​ក្រុមហ៊ុន Cadex បាន​អះអាងថា​ការ​សាក​ថ្ម​ទូរស័ព្ទ​ដែលមាន​ថ្ម​ពេញ​នឹងធ្វើ​ឲ្យ​ចុះ​លទ្ធភាព​គីមី​ក្នុង​ថ្ម និង​បង្ក​ខូច​ថ្ម​។​

​    ​ប៉ុន្តែ​សូម​បំភ្លេចចោល​ការអះអាង​នេះ​ចោល​ទៅ​។​

​    ​នៅក្នុង​ចម្លើយ​អស្ចារ្យ​និង​ទូលំទូលាយ​របស់​វេ​ប​សាយ Quora លោក Jesse Hollington អ្នកនិពន្ធ​បច្ចេកវិជ្ជា​បាន​និយាយថា ការ​សាក​ថ្ម iPhone របស់​អ្នក​ពេញ​មួយ​យប់​នឹងមិន​ធ្វើឱ្យ​ថ្ម​របស់​ខូច​សូម្បីតែ​បន្តិច​ណា​ឡើយ​។​

​    ​លោក​បន្តថា ការ​សាក​ថ្ម iPhone ពេល​សល់​ថាមពល​៩០​ភាគរយ​ក៏​មិន​ធ្វើឱ្យ​ថ្ម​របស់​អ្នក​ខូច​នោះដែរ​។​

​    ​រាល់​ឧបករណ៍​ទាំងឡាយ​ដែល​ប្រើ​នូវ​ថ្ម Lithium Ion ឬក៏ Lithium Plymer ត្រូវតែមាន​សៀគ្វី​សាក ដែល​ផ្ដាច់​ចេញពី​កម្លាំង​សាក នៅពេលដែល​ថ្ម​ពេញ​១០០​ភាគរយ​។​

​    ​ជាទូទៅ​ថ្ម​ស្មា​ត​ហ្វូ​ន​គឺ​វា​ឆ្លាត​ស្រាប់​ទៅហើយ​សម្រាប់​ទូរស័ព្ទ​នានា​។ ដូចជា Apple, Sasumng និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ផ្សេងៗ​ទៀត ដែល​ច្រើនតែ​ប្រើ​នូវ​ប​ច្ចេ​វិជ្ជា​ថ្ម Lithium​។​

​    ​តែ​អ្វីដែល​ធ្វើឱ្យ​ថ្ម​ឆាប់​ខូច​នោះ​គឺ​ការប្រើ​រហូត​សល់​សូន្យ​ភាគរយ​។ ការធ្វើ​បែបនេះហើយ​ទើប​ធ្វើ​អាយុកាល​ថ្ម​ហិនហោច​៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់