adverise with khmeread 22419887 8c30 4946 b29b e25d0f1b4be2

ឃ្លាំង​ស្រុក​គ្រឿងសំណង់​ភ័យ​ផ្អែមមាត់ នៅពេល​មាន​ភ្លើង​ឆេះ​ស្មៅ​ក្បែរ​នោះ​

    កណ្តាល ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ភូមិ​លេខ​១ ស្រុក​ស្អាង ខេត្តកណ្តាល​តែ​មិនបាន​រាលដាល​ដល់​ឃ្លាំង​ផ្ទុក​សំណង់​នៅក្បែរ​នោះទេ ដោយ​ឆេះ​ស្មៅ និង​របស់​មួយចំនួន​ប៉ុណ្ណោះ។ 

     គ្រោះ​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ស្មៅ ក្បែរ​ឃ្លាំង​ផ្ទុក​គ្រឿងសំណង់​មួយកន្លែង នៅ​ហួស​បន្ទាយ​ទួល​ក្រសាំង ប្រហែល​៥០០​ម៉ែត្រ ក្នុងភូមិ​លេខ​១ ស្រុក​ស្អាង ខេត្តកណ្តាល នៅវេលា​ម៉ោង​១១​នេះ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦។ 

      ភ្លាមៗ​នោះ ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​បានចេញ​អន្តរាគមន៍ ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ពេល​ទើប​មិន​រាលដាល​ដល់​ឃ្លាំង​ស្តុក​គ្រឿងសំណង់​នៅក្បែរ​នោះទេ​៕​

      សម្ភារៈខូចខាត ៖ រោងបណ្តុះផ្សិតទំហំដី២០×១០០ម៉ឆេះអស់០៣រោង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរបួស​ និងស្លាប់ទេ​។ ម្ចាស់ដីឈ្មោះ ស្រីុន សុវណ្ណេ ភេទប្រុស មុខរបរបណ្តុះផ្សិត ស្ថិតនៅ ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង។ មូលហេតុ ៖ បណ្តាលមកពីក្មេងដុតភ្លើងស្មៅក៍បណ្តាលឆេះរាលដាលដល់កសិដ្ឋា​នតែម្តង។

​      កិច្ចប្រតិបត្តិខាងលើនេះ ប៉ូលិសបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន០២គឿងរបស់ស្នងការ ខេត្តកណ្តាលបានប្រើបា្រស់ទឹកអស់ចំនួន០៤រថយន្តស្មើ ៤០ម៉ែត្រគូប និងរថយន្តអង្គរក្សចំនួន០២គ្រឿងឲ្យជួយអន្តរាគមន៍។ អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១២និង៣០នាទី​ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់