adverise with khmeread Index

បើកម៉ូតូលឿនបុកក្បាលរថយន្ត កំពុងបត់ពេញទំហឹងរបួសធ្ងន់

    ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែរូបគាត់បើកម៉ូតូក្នុងល្បឿនលឿនបានជ្រុលបុកក្បាលរថយន្តកំពុងបត់ពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ តាមបណ្តោយផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវលេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
     សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត LEXUS RX300  ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2P-3623 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្តោយ​ផ្លូវព្រះ​មុនីវង្ស ហើយនៅពេលមកដល់ចំណុចកើតហេតុបានបត់ស្តាំទៅផ្លូវលេខ៨៦ ។
    ខណ:កំពុង​បត់​ស្រាប់​តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-4262 ជិះក្នុងទិសដៅស្របគ្នាមកពីក្រោយបានបុកក្បាលរថយន្តកំពុងបត់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗ ។
     ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់