adverise with khmeread 1

ប្រយ័ត្ន​ខ្លួន Real Madrid! Aguero ថា នឹងមិន​ទៅណា​ទេ​ទាល់តែ Man City ឈ្នះ Champions League

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្លឹប Manchester City កីឡាករ Sergio Aguero បានកំណត់​យ៉ាងច្បាស់​អំពី​អនាគត​របស់គាត់ ហើយ​ថា​នឹងមិន​ចាកចេញ​ពី​ក្លឹប​ឡើយ ដរាបណា​ពួកគេ​ឈ្នះ​ពាន Champions League​។​

​    ​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន វ័យ ២៧ ឆ្នាំ​រូបនេះ បាន​បន្ត​កិច្ចព្រមព្រៀង​របស់គាត់​ជាមួយ​ក្លឹប​បើទោះជា​បាន​និយាយថា គាត់​នឹង​ទៅ​ស្រុកកំណើត​របស់គាត់​វិញ បន្ទាប់ពី​ព្រឹត្តិការណ៍ World Cup ខាងមុខ​បញ្ចប់​ក៏ដោយ​។​

​    ​ហើយ​គាត់​ហាក់​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ មុននឹង​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​អេ​ស្ប៉ា​ញ Real Madrid នាពេលខាងមុខ នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ Champions League​។​

​    ​Aguero ដែល​បាន​ទម្លាយ​សំណាញ់​ក្រុម​តោ​ខៀវ Chelsea ដល់​ទៅ​បី​គ្រាប់ កាលពី​យប់មិញ បាន​និយាយថា "​ខ្ញុំ​តែងតែ​គិត​អំពី​លទ្ធភាព​មក​ឆ្ងាយ​បែបនេះ (Champions League)​។ ខ្ញុំ​នឹង​ទៅផ្ទះ​វិញ​ប្រសិនបើ​ខ្ញុំ​ឈ្នះ Champions League! វា​តែងតែ​ជា​សុបិន ហើយ​ឥឡូវ​វា​កាន់តែ​កៀក ប៉ុន្តែ​យើង​កាន់តែ​អភិវឌ្ឍ​ខ្លួន​និង​កាន់តែ​ល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​"​។​

​    ​គាត់​បន្តថា "​ខ្ញុំ​នៅសល់​ប៉ុន្មាន​ឆ្នាំ​ទៀត​ក្នុង​កិច្ចព្រមព្រៀង ដូច្នេះ​វា​នៅសល់​ឱកាស​មួយចំនួន​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹងមិន​ទៅណា​នោះទេ​! ខ្ញុំ​ក៏​មិនដឹងថា យើង​នឹង​ឈ្នះ​ក្នុងឆ្នាំនេះ​ឬ​យ៉ាងណា​នោះដែរ ប៉ុន្តែ City កំពុង​អភិវឌ្ឍ​កាន់តែ​ល្អ​"៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់