adverise with khmeread 4803dfbe 5f20 4154 ac08 571c02f67a53

ពូកែ​រករឿង​ញយៗ​ទាញ​ពូថៅ​កាប់​ដាច់​ក​ប្តី​ស្លាប់​ត​រូ​វ​ប៉ូលិស​ឃាត់ខ្លួន​

    ព្រៃវែង ៖ ស្រ្តី​ជា​ប្រពន្ធ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពារាំង​ឃាត់ខ្លួន​នា​ថ្ងៃទី១៦ ខែ​មេសា​ ឆ្នាំ២០១៦ វេ​ល​ម៉ោង១១យប់​នៅ​ចំណុច​ភូមិ​ញ្ចំ ឃុំក​ញ្ចំ  ស្រុក​ពារាំង ខេត្តព្រៃវែង​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​យក​ពូថៅ​កាប់​ប្តី​ចំគ​ល់ក​ស្លាប់។​

     ប៉ូ​លោ​ស​និយាយថា ជនសង្ស័យ ឈ្មោះ យួន សុភា ភេទ​ស្រី អាយុ៤២​ឆ្នាំ នៅ​ភូមិ​ក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង បាន​យក​ពូថៅ កាប់​លើ​ជនរងគ្រោះ​ឈ្មោះ ហឿន ហ៊​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​- ឃុំជាមួយគ្នា​(ជា​ប្តី)ចំ​គល់​-​ក បណ្តាល​ឲ្យ​ស្លាប់ នៅ​ក្រោមផ្ទះ​របស់ខ្លួន។ មូលហេតុ ៖ ជនរងគ្រោះ​ជា​ប្តី​ផឹកស្រា​ស្រ​វ៉ឹ​ង​ឧស្សាហ៍​​រករឿង​ឈ្លោះ​វាយ​ប្រពន្ធ​កូន។​

     បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ដើម្បី​បំពេញ​សំណុំ​រឿង​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់