adverise with khmeread Da1af401 2278 42ea 94c4 6448f0d9b5f6

តួកុន​រឿង​"​សេដ្ឋី​វ័យក្មេង​"ចាក់ផ្សាយ​រឿង​ចប់ ជីវិត​លោក​ក៏​ចប់​

     ភ្នំពេញ ៖ តារាចម្រៀង និង​ជា​តារា​សម្ដែងលោក​ រាជ បូរី ​ដែល​បានទទួល​មរណភាព​កាលពី​យប់​ម៉ិ​ញ​ដោយ​ក្រឡាប់​រថយន្ត​នៅ​ប៉ោយប៉ែត ( គោក​និមិត្ត ) ស្របពេល​ដែល​រឿង​ភាគ​"សេដ្ឋី​វ័យក្មេង"​របស់លោក​កំពុង​ចាក់ផ្សាយ​នៅ​ប៉ុស្តិ​លេខ​៥ បាន​ដល់​ភាគ​បញ្ចប់ យ​ប​មិញ​ដូចគ្នា ហើយ​ជីវិត​របស់លោក​ក៏​ចប់​ដូចគ្នា​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត។​

     បើតាម​សម្ដី​លោក​ហួរ សុផល អ្នករួមដំណើរ​ក្នុង​រថយន្ត​ជាមួយគ្នាមាន​៥​នាក់ ក្រោយ​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ មានតែ​ម្ដាយ​ម្ចាស់​រថយន្ត​ម្នាក់​គត់​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​នោះ។ ចំណែក​៤​នាក់​ទៀត​ដែល​រួមទាំង​លោក​​ រាជ បូរី​ ផង​នោះរបួស​​ស្រាលៗលើកលែងតែ​ រាជ បូរី​ម្នាក់​ដែល​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លុះ​កញ្ចក់​ត្រូវ​រថយន្ត​សង្កត់ពីលើ​។​

     តែ​ភ្លាមៗ​លោក​រាជ បូរី​នៅ​ឈរ និយាយបាន ដើរ​ឡើងគោក មក​អង្គុយចាំ​ឡានពេទ្យ​មក​យក​ប្រហែល​ជាង​កន្លះ​ម៉ោង​ទើប​ឡានពេទ្យ​មកដល់​។​

   ​  ពេល​ឡានពេទ្យ​មកដល់​ក៏​ដឹក​យកទៅ​ពេទ្យ​នៅ​ប៉ោយប៉ែត តែ​នៅ​ទីនោះ​គ្មានអ្វី​ទាំងអស់​សម្រាប់​សង្គ្រោះ​បឋម​។​

     លោក​រាជ បូរី​នៅ​អង្គុយចាំ​ការសង្គ្រោះ​រហូត​ផុតដង្ហើម​ទាំង​និយាយ​គ្នា​កកោក​ជាមួយ​អ្នករួមដំណើរ​ជាមួយគ្នា​។ គាត់​បាន​ដាច់ខ្យល់​អង្គុយ​លើ​កៅអី​។​

     លោក ​ហួរ សុផល ​បញ្ជាក់ថា សព​លោក​បូរីត្រូវ​​លលាដ៍ក្បាល​ខាងមុខ បាក់ធ្មេញ​ខាងមុខ​អស់ បាក់ដៃ និង​ប៉ះពាល់​សួត ( ប្រហែល​បែក​សួត )៕

     ពេលនេះ​សព​លោក​បាន​ដឹក​មកដល់​ភ្នំពេញ​ហើយ តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់