adverise with khmeread 1

Adidas ចេញ​ម៉ូត​ស្បែកជើង​បាល់ទាត់​ថ្មី​យក​ស្ទីល​ជំនាន់​មុន​ដែល​មនុស្ស​ភាគច្រើន​បាន​ភ្លេច​

​    ​ក្រុមហ៊ុន​ផលិត​សំភារៈ​កីឡា Adidas ចង់​រំ​ឮ​ក​ដល់​យុវជន​សម័យនេះ​ឱ្យបាន​ដឹង​អំពី​ស្បែកជើង​សម្រាប់​ទាត់​បាល់​ថា​តើ​វា​មាន​រាង​ដូចម្តេច ហើយ​ពិតណាស់​វា​គឺមាន​រូបរាង​ដូច​ស្បែកជើង​ស៊េរី​ថ្មី​យក​ស្ទីល​ជំនាន់​ដើម ម៉ាក Copa Mundial នេះ​តែម្តង​។​

​    ​អនុប្រធាន​ផ្នែក​រចនា​ម៉ូត លោក Sam Handy បាន​និយាយថា "​នៅពេលដែល​យើង​គិត​អំពី​ការផលិត​ស្បែកជើង​ម៉ូត​សម័យមុន ស្បែកជើង COPA Mundial គឺជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​។ ម៉ាក​នេះ​មាន​ប្រវត្តិ​ជ្រាលជ្រៅ​ណាស់​នៅ​ចុង​កាតាឡុក​របស់​យើង ប៉ុន្តែ​វា​ជា​ស្បែកជើង​កំពូល​បើ​ធៀប​នឹង​ម៉ាក​ស្បែកជើង​ទាំងអស់​។ ការអភិវឌ្ឍ​ស្បែកជើង​និមិត្ត​រូបនេះ​ម្តងទៀត គឺជា​គម្រោង​ដែល​ទទួលបាន​ការគាំទ្រ​ហើយ​វា​បានអនុញ្ញាត​ឱ្យ​យើង​បន្ថែម​នូវ​ភាពទាន់សម័យ​ទៅលើ​ស្បែកជើង​និមិត្តរូប​បាល់ទាត់​មួយ​នេះ​"​។​

​    ​គាត់​បន្តថា "​យើង​ពិត​ជាមាន​មោទនៈភាព​ខ្លាំងណាស់​ចំពោះ Mundial ប៉ុន្តែ​យើង​ចង់បង្ហាញ​នូវ​ការ​រចនា​ថ្មី​នៃ​ស្បែកជើង​នេះ ជា​អ្វីមួយ​ដែល​ខ្ញុំ​អាច​និយាយបានថា យើង​បានទទួល​ជោគជ័យ​ជាមួយ​ម៉ាក​ថ្មី​ស៊េរី​បុរាណ COPA SL"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់