adverise with khmeread Ebaffc47 6de4 4e69 a801 14278f2396c4

ផឹក​ស្រវឹង​ឈ្លោះ​គ្នា​ប្តី​យក​អង្កត់អុស​វាយ​ប្រពន្ធ​រយះ​ក្បាល​ប៉ូលិស​ឃាត់​ប្តី​

     ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា យក​អង្កត់អុស​វាយ​ក្បាល​ប្រពន្ធ​ឲ្យ​របួស​នា​ថ្ងៃទី​១៦ ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៥​ និង​៤០នាទី ព្រលប់​ភូមិ​អូរ​គគី​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

     ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ប្តីឈ្មោះ ហុង ពឿ​យ អាយុ​៤១ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​អង្កត់អុស​ជ្រុងប្រវែង៤តឹក វាយ​ទៅលើ​ជនរងគ្រោះជាប្រពន្ធឈ្មោះ ហឿន សួន អាយុ​៤១ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​ត្រូវ​ក្បាល​ផ្នែក​ខាង ក្រោយបែក​រងរបួស​ធ្ងន់ ដោយ​មូលហេតុ​ផឹកស៊ី​ទាស់សម្តី​ជាមួយ​ប្រពន្ធ។​

     ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ​ធ្វើការ​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​តាម​និតិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់