adverise with khmeread D0045dd2 1e8d 42c3 99ee 984d8959b336

ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ម្ចាស់​ទាន់​ជាប់​ខ្នោះ​

      ស្ទឹងត្រែង ៖ ជន​សង្ស័យ​​ម្នាក់​ ត្រូវបាន​ប៉ូលិស​ស្រុក​សៀម​ប៉ាង​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៥​ ខែមេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ភូមិ​សន្ទុះ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ទរព្យសម្បត្តិ​ក្នុងផ្ទះ។​

      ប៉ូលិស​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹ​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ សល់ ហៀ​ង​​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញា​ខេត្ត ស្តីពី​បទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ក្នុង​លំនៅ​ដ្ខា​ន​របស់​ឈ្មោះ សូ ណា​លឺ​យ ​​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ចំណុច​ភូមិ​សន្ទុះ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ត្រូវបាន​ម្ចាស់ផ្ទះ​តាម​ទាន់។​

       ករណីនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​និង​ជនសង្ស័យ​បញ្ជូនទៅ តុលាការ​ចាត់ការ​តាមច្បាប់៕


adverise with khmeread

មតិយោបល់