adverise with khmeread Northern lights vesteralen 1400x788

ទេសភាព​នៃ​បាតុភូត​ពន្លឺ​ពណ៌​បៃតង​ដ៏​សន្ធោសន្ធៅ​កម្រ​បានឃើញ​នៅក្នុង​ប្រទេស​ន័​រវេ​ស​

    ​លើកលែង​មនុស្ស​ដែលមាន​សំណាង​រស់នៅក្នុង​ប្រទេស​ជាច្រើន ជា​កន្លែង​ដែល​ពួកគេ​បានឃើញ​ពន្លឺ Northern Lights បំភ្លឺ​ផ្ទៃមេឃ​រាល់ថ្ងៃ ការដែល​ឃើញ​ពន្លឺ​បៃតង​សន្ធោសន្ធៅ​ហៅថា Aurora Borealis គឺ​ពិតជា​អស្ចារ្យ​។​

​    ​ពន្លឺ​នេះ​មិនមាន​គ្រប់ពេលវេលា​នោះទេ វា​បញ្ចេញ​តែ​ក្នុង​រយៈ​ខ្លី​ប៉ុណ្ណោះ​។ រូបភាព​ពន្លឺ​សន្ធោសន្ធៅ​នេះ​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ​កម្រិត​ខ្ពស់ ហើយ​ត្រូវបាន​ផុស​ក្នុង​បណ្ដាញ YouTube ដោយ​លោក Nicolai Solbakk Willumsen ជា​អ្នកឯកទេស​ថតរូប​នៃ​ពន្លឺ​ភាគ​ខាងជើង​និង​ទេសភាព​ផ្សេងៗ​ទៀត​។​

​    ​ក្នុង​វីដេអូ​នេះ​មាន​រយៈពេល​តែមួយ​នាទី​ប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ពន្លឺ​ពណ៌​បៃតង​ពាសពេញ​ទីក្រុង Vesteralen ប្រទេស​ន័​រវេ​ស​។​

​    ​បាតុភូត​នេះ​កើតឡើង​នៅពេលដែល​ដែន​មេដែក​ត្រូវបាន​រំខាន​តាម​វិធី​ជាក់លាក់​មួយ​ដោយ​ខ្យល់​ព្រះអាទិត្យ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់