adverise with khmeread 334088a100000578 0 image a 6 1460846531298

Apple ទាញយក​មាស​បាន ១ តោន​ចេញពី​ឧបករណ៍​ចាស់ៗ​ដែល​អតិថិជន​យកមក​ប្តូរ​

​    ​ក្រុមហ៊ុន Apple បាន​លាតត្រដាង​ថា ខ្លួន​បាន​ទាញយក​មាស​បាន​ចំនួន ១ តោន​ក្នុង​ឆ្នាំ ២០១៥ តាមរយៈ​គំនិត​ផ្តួចផ្តើម​ប្រមូលយក​ឧបករណ៍​ចាស់ៗ​ពី​អតិថិជន​មក​កែច្នៃ​ឡើងវិញ​។

​    ​មាស​នេះ​ត្រូវបាន​ព្យាករណ៍​ថា​មានតម្លៃ ៤០ លាន​ដុល្លារ​ដោយ​វេ​ប​សាយ CNN Money​។ 

​    ​ក្រុមហ៊ុន​យក្ស​នេះ​បាន​និយាយ​នៅក្នុង​របាយការណ៍​ទទួល​ខុសត្រូវ​ផ្នែក​បរិស្ថាន​ប្រចាំឆ្នាំ​របស់ខ្លួន​ថា "​ក្នុង​ឆ្នាំ ២០១៥ យើង​បាន​ប្រមូល​សំណល់​អេ​ឡិច​ត្រូ​និ​ច​ចំនួន ៤០,៨ លាន​តោន​តាមរយៈ​កម្មវិធី​ប្រមូលយក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចាស់ៗ​មក​កែច្នៃ​ឡើងវិញ​។ 

​    ​Apple បាន​លាតត្រដាង​ដែរ​ថា ខ្លួន​បាន​ទាញយក​វត្ថុ​ធាតុ​ផ្សេងៗ​ចំនួន ២៨ លាន​តោន​សម្រាប់​យកមកប្រើ​ប្រាស់​ឡើងវិញ​តាមរយៈ​កម្មវិធី​ប្រមូលយក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចាស់ៗ​មក​កែច្នៃ​ឡើងវិញ​ក្នុង​ឆ្នាំ ២០១៥៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់