1

​ស្ថិតិ​ទាំងនេះ​បង្ហាញថា Marcus Rashford គឺជា Ronaldo ជំនាន់​ថ្មី​

​    ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Marcus Rashford បា​នរក​គ្រាប់​បាល់​ម្តងទៀត​កាលពី​ម្សិលមិញ នៅក្នុង​ជ័យជម្នះ ១-០ ទៅលើ​ក្រុម Aston Villa ដែល​បាន​ធ្លាក់​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Championship សម្រាប់​រដូវ​កាល​ក្រោយ​។​

​    ​ខណៈដែល​កីឡាករ​រូបនេះ​បន្តធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​រដូវ​កាល​នេះ ស្ថិតិ​ទាំងនេះ​កំពុង​បង្ហាញថា កីឡារ​កវ័យ ១៨ Marcus Rashford គឺជា​កីឡាករ​កំពុងតែ​បំបាក់​កីឡាករ​ឆ្នើមៗ​ជំនាន់​ចាស់​។​

​    ​បើ​យោងតាម​តួលេខ​របស់​យុវជន​រូបនេះ ដែល​រកបាន ៧ គ្រាប់​តាំងពី​ចូល​លេង​ឱ្យ​ជម្រើស​ដំបូង​កាលពី​ខែកុម្ភៈ គឺ​កំពុងតែ​រះ​និង​បាំង​ជិត​កីឡាករ Cristiano Ronaldo ដែល​បានចាប់ផ្តើម​អាជីព​របស់គាត់​នៅ​ទឹកដី Old Trafford កាលពី​ឆ្នាំ ២០០៣៕

 

ប្រភព៖ Metro

មតិយោបល់