adverise with khmeread Index3

ទំនងជាស្រវឹងស្រាបើករថយន្ត បុករនាំងថ្មពុះចែកទ្រូងផ្លូវបាក់៧កង់

     ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៧កង់បានរងការខូចខាតបាក់ខ្ទេចរាយប៉ាយពេញផ្លូវ ដោយសារតែបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត១ គ្រឿងក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹង ចំណែករថយន្តបានរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។
    គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្ត HILUX VIGO ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-4636 បើកបរដោយបុរសវ័យជាង៣០ឆ្នាំ ម្នាក់ទំនងជាស្រវឹងស្រា បានបើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ។
    ពេលមកដល់ចំណុចកើតហេតុបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបែកខ្ទេចចំនួន៧កង់រាយប៉ាយពេញផ្លូវ ។ ចំណែករថយន្តបានរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ។
      ក្រោយពីបង្កហេតុអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ ហើយសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់