adverise with khmeread Unnamed %281%29

កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណៈភាព

       អត្ថបទ ៖ លោក​ប្រាក់ វ៉ាន់ដា BTV

      កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណៈភាពនៅវេលា​ម៉ោង​៧​ និង​២០​នាទី ថ្ងៃអាទិត្យ ទី​១៧ ខែមេសា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ ប្រទេស Norway។ 

      លោក​ប្រាក់  វ៉ាន់ដា អ្នកអាន​ទូរទស្សន៍​បាយ័ន បាន​និយាយថា "​លោក​សោកស្ដាយ​ជាទីបំផុត កវី​ក្នុង​ដួងចិត្ត​ខ្ញុំ​លោក​លាចាក​លោក​នេះហើយ​។ ខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​មហាទុក្ខ​ដ៏​ធំធេង និង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព និង​ឯកឧត្ដម​បង មុត ថា​រី ផង​"។ 

      លោក​ប្រាក់ វ៉ាន់ដា​បន្តថា  បទ​«​ម្លប់​ដូង​ទី​ដប់​» ជា​បទ​មនោសញ្ចេតនា លន្លង់លន្លោច ខ្លោចផ្សា ជាពិសេស​សម្រាប់​អ្នកមាន​បេះដូង​ប្រេះស្រាំ បទ​នេះ​ជា​ខ្សែជីវិត​ពិត​របស់​កវី គ​ង្គ ប៊ុន​ឈឿន។​

      លោក គ​ង្គ ប៊ុន​ឈឿន កើត​នៅ​ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង។ ឪពុក​របស់លោក​ឈ្មោះ គ​ង្គ ឈិន មាន​ប្រភព​កំណើត​នៅ​ឃុំ​ព្រៃ​ល្វា ខេត្តតាកែវ ម្តាយ​ឈ្មោះ ម៉ ភឹង ជា​អ្នក​ឃុំ​ព្រែក​ហ្លួង ស្រុក​សង្កែ ខេត្តបាត់ដំបង។​

      កវី គ​ង្គ ប៊ុន​ឈឿន ធ្លាប់​លើកឡើងថា បទ​ចម្រៀង​ម្លប់​ដូង​ទី​ដប់ ចាប់កំណើត​ឡើង នៅក្នុង​កំណត់ហេតុ​និពន្ធ​របស់លោក​តាំងតែ​ពី​ឆ្នាំ​១៩៦៩ ម្ល៉េះ ប៉ុន្តែ​លោក​មិនទាន់បាន​បញ្ចេញ​ឱ្យ អ្នកចម្រៀង​ណា​ម្នាក់​ច្រៀង​ទេ។ 

      លុះដល់​ឆ្នាំ​១៩៧២ ទើប​លោក​រៀបចំ​បទ​ច​ម្រៀ​ង​នេះ ឡើងវិញ ដើម្បី​ថត​ចូល​ថាស​ផ្សព្វផ្សាយ។ បទ​នេះ​ស្ថិតក្នុង​កម្រង​បទ​ចម្រៀង «​កំលោះ​ហុងដា កញ្ញា​ប៉េសេ​» ហើយ​មាន​ប្រជាប្រិយភាព​រហូតដល់​ប​ច្ចុ​ប្បន្ន។ 

     ទំនុកច្រៀង​ខ្លោចផ្សា​លាយឡំ ដោយ​សម្លេង​ថ្ងួចថ្ងូរ​របស់លោក​ស៊ីន ស៊ី​សាមុត ធ្វើឱ្យ​បទ «​ម្លប់​ដូង​ទី​ដប់​» កាន់តែ​លន្លង់លន្លោច​ខ្លោចផ្សា​ខ្លាំង​ឡើង​។​

     ទីតាំង​ម្លប់​ដូង​ទី​ដប់ នៅ​មាត់​ស្ទឹង​សង្កែ មិនទាន់​រលត់រលាយ​នៅឡើយ ដោយពេល​ថ្មីៗ​កន្លងមកនេះ​កវី​គ​ង្គ ប៊ុន​ឈឿន និង​ក្រុមគ្រួសារ​បាន​ដាំ​ដើម​ដូង​នេះ​ជាថ្មី​ឡើងវិញ ជីវិត​ស្នេហា​កវី គ​ង្គ ប៊ុន​ឈឿន រលត់រលាយ​សូន្យ​បង់ យូរ​មកហើយ ឥឡូវ​ទីឋាន​នោះ ក្លាយជា​ផ្នូរ​ស្នេហា​របស់លោក ហើយ​ពេលនេះ រូបលោក​ផ្ទាល់​ក៏​លាចាក​យើង​លែង​វិលត្រឡប់​ដែរ។​

       ខ្ញុំ​សូម​ឧទ្ទិស​បទ​ចម្រៀង​មួយ​បទ​នេះ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​កវី អង្គ ប៊ុន​ឈឿន បាន​ទៅកាន់​ទី​បរមសុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ​....

​សូម​សណ្ដាប់​នូវ​ចម្រៀង «​ម្លប់​ដូង​ទី​ដប់​»

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់