adverise with khmeread A1e81a64 3358 4c09 a9aa b0707f6c7a42

រាំ​ធុងបាស់​ក្នុង​វត្ត​ពេល​យប់​ឈ្លោះ​វាយ​គ្នា ព្រឹក​ឡើង​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់

     កណ្តាល ៖ មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី១៦​ មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់​នៅ​ចំណុច​វត្ត​ព្រែក​ក្តាម ភូមិព្រែក​ក្តាម​២ ឃុំកោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។ លុះ​ព្រឹក​ឡើង​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ជន​ង​គ្រោះ​ដាក់ពាក្យ​បណ្តឹង។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឆាង សុខ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំមាន​ទី​លំនៅ ភូមិព្រែកជីក ឃុំ​កោះ​ចិន​ស្រុក ពញាឮ ខេត្តកណ្តាល​។​

     ចំណែក​ជនល្មើស​មាន​គ្នា ០២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺ​១-​ឈ្មោះ ម៉ៅ ស៊ី​ណាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ​និង​២-​ឈ្មោះ ម៉ៅ ស៊ី​ណាន់ ភេទ​ប្រុស​ ​អាយុ​២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ ភូមិ​ព្រែក​ក្តាម​២ ឃុំកោះ​ចិន ស្រុកពញាឮ ខេត្តកណ្តាល​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង ឈ្មោះ ឆាង សុខ​ហេង ភេទប្រុស បានមក​រាំ​ធុងបាស់​កម្សាន្ត​នៅក្នុង​វត្ត​ប្រជុំ​រង្សី ហៅ​វត្ត​ព្រែក​ក្តាម ដោយ​រាំ​ជាមួយ​មិត្ត​ភ័ក្ត្រ​របស់ខ្លួន។​

     ក្នុងពេលនោះ​ស្រាប់តែ​មានឈ្មោះ មាន ភេទ​ប្រុស បាន​រាំ​លោត​ក​ញ្ច្រោ​លម​កពិត​​ និង​ខ្លួន​ជនរងគ្រោះព្រមទាំង​និយាយ​ពាក្យសម្តី​ថា ក្នុង​វង់រាំ​នេះ​ថា​"​មាន​អាណា​ខ្លាំង​ទេ"។​

     ជនរងគ្រោះ​ក៏បាន​មើលមុខសើ​ច​ចំអក ភ្លាមនោះ​ឈ្មោះ​មាន បាន​ស្ទុះ​ទៅ​វាយ​ទៅលើ​ជនរងគ្រោះ​ចំ​ភ្នែក​ខាងឆ្វេង។ ក្នុងខណៈ​ពេលនោះ ឈ្មោះ​ម៉ៅ ស៊ី​ណាត់ ភេទ​ប្រុស និង​ឈ្មោះ​ម៉ៅ ស៊ីណាន់ ភេទ​ប្រុស បាន​ស្ទុះ​ចូលមក​ព្រួត​គ្នា​វាយ​មកលើ​ជនរងគ្រោះ​បណ្តាល ឲ្យ​រងរបួស​តែម្តង​។​

     ​ប៉ូលិស​បន្តទៀតថា លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ចូល​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ចិន។ បន្ទាប់មក​កម្លាំង​ជំនាញ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កោះ​ចិន ឃាត់ខ្លួន​ជនល្មើស​ខាងលើ​បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់​ការបន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់