adverise with khmeread 9f782c7c fca8 4fce b074 144419e7c1d2

បុគ្គ​លិ​កក្រុមហ៊ុន​ស៊ិន​ទ្រី​បើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​ស្លាប់

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គ​លិ​ស​ក្រុមហ៊ុន​ស៊ិន​ទ្រី​បាន​បើក​ម៉ូតូ​បុក​ប​ង្កោ​ល​ស្លាក​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ១៧​ ខែមេសា ឆ្នាំ២០១៦ ចំណុច​លើផ្លូវ​លេខ​២១៤កែង​ផ្លូវ​ព្រះ​នរោត្តម​ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។​

     ប៉ូលិស​និយាយថា សព​ឈ្មោះ ស៊ុន បូរ៉ា ភេទ​ប្រុស អាយុ៤៦​ឆ្នាំ មុខរបរ​បុ​គ្ក​លិ​ក​ស៊ិន​ទ្រី ស្នាក់​នៅក្នុង​សាលាអនុវត្តន៍ សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ មាន​ស្រុកកំនើត​នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង បាន​បើក​ម៉ូតូ​ម៉ាកវីវ៉ា ព​ណ័​ក្រហម សេរី​2002​ពាក់​ស្លាក​លេខ ភ្នំពេញ​1W-0312។​

     ប៉ូលិស​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​បើក​ម៉ូតូ​ចេញ ពី​សាលាអនុវត្តន៍​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ហើយក៏​ជ្រុល​ទៅ​ប​ង្កោ​ល​ស្លាក​ចរាចរណ៍​ផ្លូវ​២១៤​កែង​ផ្លូវ​នរោត្តម​បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ប​ង្កោ​ល​ស្លាក​ចរាចរណ៍​ស្លាប់​នឹង​កន្លែងកើតហេតុ​តែម្តង។ សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រ​ពែ​ណី៕

 

adverise with khmeread

មតិយោបល់