adverise with khmeread Pay explorer sleeps inside a volcano %281%29

គាត់​ម្នាក់នេះ​ចំណាយពេល​មួយ​យប់​គេង​នៅក្នុង​ភ្នំភ្លើង​និង​ស្ល​ការី​ដោយ​ប្រើ​កម្តៅ​ភ្នំភ្លើង​

    ​លោក Chris Horsley ផ្គើន​នឹង​កម្លាំង​ធម្មជាតិ​នៅក្នុង​បេសកកម្ម​របស់គាត់​ទៅ​ភ្នំភ្លើង Nyiragongo ក្នុងប្រទេស​អាហ្វ្រិក​ណ្ដា​ល និង​ត្រឡប់មកវិញ​ជាមួយនឹង​រូបភាព​ដ៏​មិនគួរ​ឲ្យ​ជឿ​។​

​    ​អ្នក​ផ្សងព្រេង​មិន​ខ្លាច​ស្លាប់​រូបនេះ​បាន​ចំណាយពេល​មួយ​យប់​ស្នាក់នៅ​មាត់​ភ្នំភ្លើង​។​

​    ​លោក Chris Horsley មកពី​ទីក្រុង Ormskirk ភាគ​ខាងលិច​នៃ​ក្រុង Lancashire ប្រទេស​អង់គ្លេស បាន​ប្រថុយ​ជីវិត នៅពេល​គាត់​ចាប់ផ្ដើម​បេសកកម្ម​មួយ​ទៅ​ភ្នំភ្លើង Nyiragongo នៅក្នុង​សាធារណរដ្ឋ​កុង​ហ្គោ​អាហ្វ្រិក​ស្ថិតនៅ​ទ្វីបអាហ្វ្រិក​កណ្ដាល​ជាមួយនឹង លោក Geoff Mackley និង លោក Bradley Ambrose​។​

​    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​បាន​ចាប់យក​រូបភាព​ដ៏​គួរឱ្យ​ស្រៀវ​នៅក្នុង​បេសកកម្ម​ដ៏​គ្រោះថ្នាក់​នៅលើ​មាត់​ភ្នំភ្លើង​ជម្រៅ​៣០០​ម៉ែត្រ ហើយ​គាត់​បាន​ប្រើ​នូវ​ឧបករណ៍​ខ្លះ​សម្រាប់​ចម្អិន​ការី​និង​ដាំបាយ​នៅលើ​ថ្មភ្នំ​ភ្លើង​មហា​ក្ដៅ​នេះ​ទៀតផង​។​

​    ​លោក Chris និយាយថា ការ​សម្រាក​នៅ​ខាងក្នុង​រូងភ្នំ​ភ្លើង​នេះ​ពិត​ជាមាន​អារម្មណ៍​ប្លែក​អស្ចារ្យ​ណាស់​។ នៅពេលដែល​មេឃងងឹត​គឺ​ធ្វើ​រំភើប​ណាស់ ហើយ​ការដែល​បាន​ចុះទៅ​ទីនោះ​គឺ​ពិតជា​អស្ចារ្យ​ណាស់​។​

​    ​គួរ​រំលឹក​ផងដែរ​ថា ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ភ្នំភ្លើង​នេះ​ធ្លាប់​ផ្ទុះ​និង​សម្លាប់​មនុស្ស​ច្រើនជាង​២០០​នាក់​ក្នុង​ឆ្នាំ​២០០២៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់