adverise with khmeread B533898d e933 4dc8 b927 21f4dd9adcc8

ផឹកស៊ី​ជាមួយគ្នា​សុខៗ ឈ្លោះ​គ្នា​រុញ​ដាច់​ផ្ងារ​បែកក្បាល​ពីក្រោយ​ស្លាប់

      ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១០​យប់​បន្ទាប់ពី​ផឹកស៊ី​ជាមួយគ្នា វាយតប់​គ្នា​រុញ​ដួល​ផ្ងារ​ក្រោយ​បែកក្បាល​ស្លាប់។​

      ប៉ូលិស​និយាយថា  កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿន សំអាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ សំណង់ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ ក្នុងករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណៈ​ភាព​នៃ ជនរងគ្រោះ​ឈ្មោះ ហ៊ិ​ន កុសល (​សព​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​តូប​លក់ដូរ​ក្នុង ផ្សារ​ទឹកថ្លា ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។​

      ក្រោយពី​បានពិនិត្យ​សព​រួច ត្រូវបាន​ការិយាល័យ​បច្ចេកទេស​ប្រគល់​ឲ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់