adverise with khmeread Park seo joon

ទីភ្នាក់ងារចេញមុខធានាចំពោះអ្នកគាំទ្រជុំវិញស្ថានភាពរបួស របស់ Park Seo Joon

          ក្រុមហ៊ុន Keyeast ទីភ្នាក់ងារ​របស់​តារាភាព​យន្ត Park Seo Joon បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ពាក់ព័ន្ធនឹងបញ្ហារបួស​ករបស់​តារា​ភាព​យន្ត​រូបនេះ ដែលកើតមានខណៈ​ពេល​ថតរឿង “Hwarang: the Beginning” ។

          ក្រុមហ៊ុន Keyeast បានសរសេរ​នៅលើ​ហូមផេក​ផ្លូវការនិង​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួនថា “ របួសរបស់ Park Seo Joon មិនបានបង្កឡើងដោយ​សារ​បញ្ហា ណាមួយនៅអំឡុងពេល​ថតនោះទេ។ ការថតភាព​យន្តនេះ​​បាន​ដំណើរ​ការទៅ​​ដោយរលូន​ក្នុង​បរិយាកាស​ប្រកបដោយសុវត្ថិភាព”។

          ក្រុមហ៊ុននេះបានបន្តថា “​ Park Seo Joon អស់កម្លាំងខ្លាំង​ចាប់តាំងពីគាត់​បន្ត​ធ្វើការងារ​លើ​គម្រោង​ភាព​យន្តនេះដោយមិនបានសម្រាក​ចាប់តាំងពី​ការ​បង្ហា​ញមុខ​លើក​ដំបូង”។

          ពាក់ព័ន្ធនឹងស្ថានភាព​របស់ Park Seo Joon ទីភ្នាក់ងារ​នេះបាន​អះអាងថា “​ស្ថានភាព​របស់​គាត់បាន​ប្រសើរឡើង​ច្រើនហើយ។ គាត់សម្រាក​បាន​ល្អ​ បន្ទាប់​ពី​ទទួលបាន​ការព្យាបាល”៕

adverise with khmeread
ប្រភព៖ viki

អ្នកនឹងចូលចិត្ត

មតិយោបល់