adverise with khmeread Pineapple

ទឹក​ផ្លែឈើ​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធភាព​ជាង​ស៊ី​រ៉ូ​ក្អក ៥ ដង​!

    ​ម្នាស់​គឺជា​ផ្លែឈើ​ឆ្ងាញ់​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ជាច្រើន និង​ជា​ឱសថ​ធម្មជាតិ​ដ៏​ពូកែ​សម្រាប់​ព្យាបាល​ក្អក និង​រោគសញ្ញា​ផ្តាសាយ ឬ​គ្រុនក្តៅ​។ 

​    ​យោងតាម​ការស្រាវជ្រាវ ម្នាស់​គឺជា​ឱសថ​ព្យាបាល​ក្អក​ពូកែ​ជាង​ស៊ី​រ៉ូ​ក្អក​ដល់​ទៅ ៥ ដង ដោយសារតែ​វា​ផ្ទុក Bromelain ជា​អង់ស៊ីម​មួយ​ប្រភេទ​សម្បូរ​ទៅដោយ​គុណសម្បត្តិ​ប្រឆាំង​ការ​ហើម​រលាក ដែល​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ និង​សម្លាប់​បាក់តេរី​។ តាម​ការស្រាវជ្រាវ អង់ស៊ីម​របស់​ម្នាស់​ក៏​ជួយ​ពង្រា​វ​ស្លេស​បាន​ផងដែរ​។ 

​    ​អង់ស៊ីម​នេះ​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ព្យាបាល និង​ទប់ស្កាត់​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​រលាក​សន្លាក់ ជំងឺ​បេះដូង ឬ​ហើម​រលាក​ជាទូទៅ​ក្នុង​រាងកាយ​។ 

​    ​មួយវិញទៀត ម្នាស់​ជា​ប្រភព​នៃ​វីតាមីន C ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ទប់ទល់​ជាមួយនឹង​ជំងឺ និង​ជួយ​ព​ន្លឿ​ន​ដល់​ដំណើរការ​ជាសះស្បើយ​ពី​ជំងឺ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ម្នាស់​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​នានា​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​ក៏​ជួយ​ដល់​ការព្យាបាល​ជំងឺ​ឈឺបំពង់ក​យ៉ាង​ស័ក្តិ​សិទ្ធ​ផងដែរ​។ 

​    ​ករណី​ជំងឺ​ក្អក​ស៊ាំ​នឹង​ថ្នាំពេទ្យ លោកអ្នក​អាច​ងាក​មក​ប្រើ​ម្នាស់​ដើម្បី​ព្យាបាល​ជំនួស​វិញ ព្រោះថា​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ថ្នាំពេទ្យ​រហូតដល់​ទៅ ៥ ដង​។ 

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក​ម្នាស់​ស្រស់ ១ កែវ​ពេញ 
​    ​- ទឹកក្រូច​ឆ្មា ១/៤ នៃ​កែវ 
​    ​- ទឹក​ខ្មី​សុទ្ធ ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​
​    ​- ម្ទេស​ហុយ ១/២ នៃ​ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​- កិន​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​ក្រឡុក​។​
​    ​- ផឹកទឹក​នេះ ២ កែវ​ក្នុង​មួយថ្ងៃ​។​
​    ​- ទឹក​ផ្លែឈើ​នេះ​ជួយ​កម្ចាត់​ក្អក​រ៉ាំរ៉ៃ និង​ជួយ​ពង្រា​វ​ស្លេស ដែល​បង្ក​ឱ្យ​ឆ្លង​ជំងឺ និង​ក្អក​។​
​    ​- ទឹក​ផ្លែឈើ​នេះ​មាន​សារធាតុ​ប្រឆាំង​បាក់តេរី​ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​មេរោគ និង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​វី​សិន​

អ្នកនឹងចូលចិត្ត

មតិយោបល់