adverise with khmeread Index

ប្រិយមិត្តក្នុងហ្វេសបុកគាំទ្រឲ្យរក្សាគំនូរស្ត្រីខ្មែរម្នាក់ នៅអាគារប៊ូលឌិញ

     ភ្នំពេញ ៖ បន្ទាប់ពីមានរូបគំនូរស្ត្រីខ្មែរម្នាក់នៅដៃកាន់ខ្សែអំបោះ មានប្រិយមិត្តក្នុងហ្វេសបុកជាច្រើនបានបញ្ចេញមតិថា ៖ "រូបគំនូរល្អៗ មានអត្ថន័យ សម្រាប់អប់រំនិងលម្អក្រុងផងនោះ មិនគួរណាអាជ្ញាធរបារម្ភសោះ ។ ផ្ទុយទៅវិញគួរតែលើកសរសើរ ចំពោះអ្នកដែលមានគំនិត បង្កើតផ្ទាំងគំនូរ វិញទើបត្រូវ"។
    ពួកគាត់បន្តថា" ព្រោះតែសំណង់ប៊ូឌីងមានភាពរយីករយាក ការមានរូបគំនូរប្លែកស្អាតរបៀបនេះ វាជួួយឲ្យមានការចាប់អារម្មណ៍ពីសាធារ:ណជនច្រើនកាន់តែខ្លាំងឡើង"។
    ដូច្នេះពួកគេគាំទ្រឲ្យមាន ការគូរគំនូរនេះឡើងវិញ ព្រោះអត្ថន័យរបស់វាពុំមានអ្វីខុសនោះទេ ។
    ជុំវិញករណីនេះ Khmeread មិនអាចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបាននៅឡើយ៕

adverise with khmeread

មតិយោបល់