adverise with khmeread 1

ធ្វើ​ដូចម្តេច​ទើប​ដឹងថា​បន្លែ​ផ្លែឈើ​មាន​ចាក់​ថ្នាំ​ឬក៏​អត់​?

    ​គ្មាន​វិធី​ឱ្យ​ប្រាកដ​ច្បាស់លាស់​ណាមួយ​ដើម្បី​កំណត់​ដឹងថា​តើ​បន្លែ​ផ្លែឈើ​ណាមួយ​មាន​ចាក់​ថ្នាំ​ឬក៏​អត់​នោះទេ​។ រឿង​តែ​ម្យ៉ាង​គត់​ដែល​អាច​ពិនិត្យ​ដឹង​អំពី​រឿងនេះ​គឺ​ផ្អែកលើ​សមត្ថភាព និង​ព័ត៌មាន​ទទួលបាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​។ ប្រសិនបើ​បណ្តាញ​ផ្សព្វផ្សាយ​មិនបាន​ជួយ​ផ្សាយ​អំពី​អាហារ​ដែល​បាន​ចាក់​ថ្នាំ​ទេ លោកអ្នក​អាច​ប្រើ​ជំនាញ​ផ្ទាល់ខ្លួន​ដើម្បី​ពិនិត្យមើល​ដោយ​ខ្លួនឯង​។ 

​    ​ជាគោលការណ៍ បន្លែ​ផ្លែឈើ​ចាក់​ថ្នាំ​មាន​រូបរាង​ខាងក្រៅ​ស្រស់ស្អាត រាង​មូល និង​មាន​ពន្លឺ​ចែងចាំង និង​មាន​ទំហំ​ប៉ុនៗ​គ្នា​ទាំងអស់ ហើយ​គ្មាន​សញ្ញា​ណាមួយ​អំពី​ការ​ស្អុយរលួយ​ជាំ ឬ​ដង្កូវ​ស៊ី​នោះទេ​។ តាមច្បាប់​ធម្មជាតិ មនុស្ស​យើង​គ្រប់គ្នា​មិនអាច​ដូចគ្នា​បានទេ អ្នកខ្លះ​ទាប​អ្នកខ្លះ​ខ្ពស់ អ្នកខ្លះ​ស្គម អ្នកខ្លះ​ធាត់ អ្នកខ្លះ​ស្អាត និង​អ្នក​ខ្លះទៀត​អាក្រក់ រីឯ​បន្លែ​ផ្លែឈើ​ក៏​ដូចគ្នា​ដែរ​។ ដូច្នេះ​នៅពេល​ទិញ​បន្លែ​ផ្លែឈើ លោកអ្នក​ត្រូវ​ពិនិត្យមើល​នឹង​ភ្នែក​ផ្ទាល់​ថា​តើ​បន្លែ​ឬ​ផ្លែឈើ​ក្នុង​កញ្ច្រែង​នោះ​មាន​ទំហំ​ប៉ុនៗ​គ្នា មាន​ពន្លឺ​ចែងចាំង និង​គ្មាន​ស្នាម​ជាំ​ឬ​ដង្កូវ​ស៊ី​ឬក៏​អត់​។ ប្រសិនបើ​សង្កេតឃើញ​បែបនេះ ឱកាស​ដែល​បន្លែ​ផ្លែឈើ​នោះ​ជា​របស់​ចាក់​ថ្នាំ​គឺមាន​ខ្ពស់​ណាស់​។ លោកអ្នក​គួរ​រក​បន្លែ​ផ្លែឈើ​ណា​ដែល​មើលទៅ​មិន​ស្រស់​ពេក មាន​ទំហំ​ខុសៗ​គ្នា អាចមាន​កន្លែង​រលួយ ឬ​ស្នាម​អុច ឬ​ជាំ​ខ្លះៗ នោះ​បង្ហាញថា​បន្លែ​ផ្លែឈើ​ទាំងនោះ​មានឱកាស​ទាប​ណាស់​ដែល​ត្រូវគេ​ចាក់​ថ្នាំ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អេ​តវ៉ា​យ​សឺ​

អ្នកនឹងចូលចិត្ត

មតិយោបល់